អបអរសាទរ!តួឯកស្រីវីរៈនារី Wonder Women Gal Gaot កំពុងពពោះកូនទី៣

  • 2021-03-03 07:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួឯកហូលីវូដលំដាប់កំពូល ក្នុងរឿង វីរៈនារី Wonder Women នាង Gal Gadot បានសម្រុកកសាង ប្រជាប្រិយជាបន្តបន្ទាប់ ជាមួយនឹងស្នាដៃសម្ដែងរឿងជា​ច្រើន ហើយរឿងទាំងនោះសុទ្ធសឹងតែទទួលបានការគាំទ្រ យ៉ាងខ្លាំងពីមហាជន។

ក្រៅពីមានជោគជ័យលើអាជីពជាតារាហូលីវូដ Gal ក៏ជោគជ័យខ្លាំងណាស់ដែរ លើជីវិតអាពាហ៍ពិពាហ៍ ដោយមានក្ដីសុខជាខ្លាំងជាមួយស្វាមី និងកូនស្រីតូចទាំង២។

យ៉ាងណាមិញថ្មីៗនេះ Gal Gadot បានបង្ហោះរូបភាពជាមួយស្វាមី និង កូនស្រី​ ២នាក់ទៀតរបស់នាង យ៉ាងសប្បាយ រីករាយលើបណ្ដាញសង្គម IG ហើយក្នុងនោះតួឯក Wonder Women រូបនេះបាន បង្ហើបឱ្យដឹងផងដែរ ថានាងកំពុងតែពពោះកូនទី៣ បន្ទាប់ពីមានកូនកូនស្រី២នាក់រួច។ ប៉ុន្តែនាងមិនទាន់បានបង្ហើបនៅឡើយទេថាកូនទី៣របស់នាងជាកូនស្រី ឬកូនប្រុស។

រម្លឹកផងដែរថា Gal Gadot នឹងស្វាមីបានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ ២០០៨ អ្នកទាំងពីរបានបន្សល់ ចំណងដៃបានកូនស្រី២នាក់យ៉ាងស្រស់ស្អាត ហើយបច្ចុប្បន្នពួកគេកំពុងសប្បាយរីករាយក្នុងការរង់ចាំស្វាគមន៍សមាជិកទី៣៕

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មាន

អត្ថបទ៖ Pich