អ្នកជំងឺកូវីដ​ជនជាតិចិន បានស្លាប់់ដោយសារគាំងបេះដូង

  • 2021-03-04 13:56:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានទូតចិន៖«ជនជាតិចិនកើតកូវីដម្នាក់»ស្លាប់ក្នុងមណ្ឌលចត្តាឡីស័ក ភ្នំពេញ៖ ជនជាតិចិននៅកម្ពុជាម្នាក់ដែលកើតជំងឺកូវីដ-១៩ បានស្លាប់នៅក្នុងមណ្ឌលចត្តាឡីស័កមួយកន្លែងក្នុងរាជធានីភ្នំពេញ។នេះបើយោងតាមប្រភពព័ត៌មានស៊ីស៊ីថាមស៍។

បើតាមស្ថានទូតចិនបានឱ្យដឹងថា ជនជាតិចិនដែលស្លាប់នោះ គឺកើតឡើងនៅមណ្ឌលចត្តាឡីស័កមួយកន្លែងក្នុងរាជធានីភ្នំពេញ។ចំពោះមូលហេតុនៃការស្លាប់វិញ គឺស្ថានទូតមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយរង់ចាំរបាយការណ៍ពីក្រសួងសុខាភិបាលកម្ពុជា។

ក្រុមការងារនៃសារព័ត៌មានស៊ីស៊ីថាមស៍ បានព្យាយាមទាក់ទងទៅកាន់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីបញ្ជាក់ពីករណីស្លាប់ជនជាតិចិនរូបនេះ។ ប៉ុន្តែមិនទាន់មានការឆ្លើយតប។ សូមជម្រាបថា គិតត្រឹមថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៩០៩នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៨៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៤២៥នាក់ ហើយករណីឆ្លងក្នុងសហគមន៍នៅពេលចុងក្រោយនេះ ភាគច្រើនជាជនជាតិចិន៕ ដោយឡែកព័ត៌មានលម្អិតទាក់ទិនទៅនឹងការស្លាប់ ក្រុមការងា រSABAY នឹងជម្រាបបន្ថែមនៅពេលក្រោយ ៕

អត្ថបទ៖​ Art