៥ ឃ្លីបនៅក្នុង តិកតុក ពី Streamer ស្រី Harada Miki ឃើញហើយមិនចង់អូសរំលង

  • 2021-03-05 02:40:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​ចាប់​អាជីព​ជា Streamer កំពុង​មាន​ភាព​ល្បីល្បាញនៅ​លើ​បណ្ដាញ​សង្គម​ក៏​ពិត​មែន​តែកញ្ញា Harada Miki ក៏ជា​តារាល្បី​លើ​ Tik Tok មួយ​រូប​ តែង​តែ​បង្ហោះ​វីដេអូ​រាំ​លេង​ទាក់​ទាញ​ចំនួន​អ្នក Follow ជា​ច្រើននិង​កំពុង​មាន​ប្រជាប្រិយភាពខ្លាំ​ង​។

ក្រៅ​ពី​លេង​ហ្គេម​ នារី​ស្រស់​ស្អាត​កូន​កាត់​ជប៉ុន​រូប​នេះ​មាន​ទេពកោសល្យ​សិល្បៈដូច​ជា ច្រៀង សម្ដែង និង​ជា​ពិធី​ករ​ថែម​ទៀត។ កញ្ញា​តែង​លេច​មុខ​ជា​ច្រើន​នៅ​ក្នុង​កម្មវិធី​ប្រកួត​កីឡា ​E-Sport ធំៗ​នៅ​ស្រុក​ខ្មែរ​។​

លើស​ពី​នេះ​ទៀត Harada Miki ​ចំណាយ​ពេល live ហ្គេម​យ៉ាង​តិច​ពី ២​ ទៅ ៦ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ស្រី​ស្អាត​រូប​នេះ​ក៏័​ពូកែ​លេង​ហ្គេម​​និងបានច្រៀង Cover ចម្រៀងធ្វើ​ឲ្យ​អ្នក​ទស្សនា​ក៏​ដូច​ជា អ្នកគាំទ្រ(ហ្វេន) កម្សាន្ត​សប្បាយ​ថែម​ទៀត​ផង។

កុំចាំយូរមកទស្សនាវីដេអូឃ្លីបនៅក្នុង Tik Tok ខាង​ក្រោម៖

មាន​អាជីព​ជា​អ្នក Streamer ​តែនារីដ៏​ស្រស់​ស្អាត​កូន​កាត់​ជប៉ុន​រូ​​នេះ​​បច្ចុប្បន្នក៏ជា Influence ប្រចាំ​ក្រុម​ហ៊ុន​ធំមួយ​នៅខ្មែរ និង​ជា​អ្នក​ថត​ស្ពត​ពាណិជ្ជកម្ម​មូយ​រូប​ដែរ។ បើ​និយាយ​ពី​ចំណូល​ពេល​បច្ចប្បន្នវិញ Harada Miki មិន​បាន​បញ្ជាក់​ច្បាស់​ឡើយ តែ​កញ្ញា​បាន​ប្រាប់​ថា បាន​ពីការ​ Stream Game, Sponsor រួម​ជា​មួយ​ការ​ងារ​ផ្សេងៗ​អាច​បាន ខ្ទងពាន់ដុល្លារ​ដែរ​ក្នុង​មួយខែៗ៕

អត្ថបទ៖ ម៉េងងី