Jose ​៖ Alli ​សក្ដិសម​ទទួល​បាន​កៅអី​១១​នាក់​ដំបូង​វិញ​ហើយ​

  • 2021-03-05 02:31:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Jose Mourinho ​បាន​អះអាង​ថា​ខ្សែ​ប្រយុទ្ធ Dele Alli ​បាន​បង្ហាញ​សមត្ថភាព​គ្រប់គ្រាន់ ​ថា​រូបគេ​អាច​ជាប់​ជម្រើស​១១​នាក់​ដំបូង​ទៀត​ទាត់​វិញ​បាន​ហើយ។

​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​លោក Jose Mourinho ​បាន​ដាក់​កីឡាករ​ដែល​ធ្លាប់​អង្គុយ​បម្រុង​និង​បង្ហាញ​សមត្ថភាព​ល្អ​ប៉ុន្មាន​ប្រកួត​មក​នេះ ​ឱ្យ​ជាប់​ជម្រើស​១១​នាក់​ដំបូង​តែ​ម្ដង។ ​ក្នុង​នោះ​ក៏​មាន Alli ​ម្នាក់​ផង​ដែរ។ ​កីឡាករ​អង់គ្លេស​នេះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​លេង​បាន​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​ដែល​ក្រុម Spurs ​យក​ឈ្នះ​លើ​ក្រុម Fulham ​ក្នុង​លទ្ធផល ១-០។

​លោក Jose ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “គាត់​សម​នឹង​បាន​១១​នាក់​ដំបូង ​មិន​មែន​ជា​ការ​អាណិត​នោះ​ទេ។ គាត់​បាន​ត្រលប់​មក​វិញ ​ជាមួយ​ការ​ប្រឹងប្រែង​១០០%​។ គាត់​បាន​ផ្ដល់​ឱ្យ​យើង​នូវ​រឿង​សំខាន់​ៗ​ក្នុង​ការ​ប្រកួត។ គ្រប់​នាទី​ដែល​គាត់​លេង គាត់​តែងតែ​ប្រឹងប្រែង​នឹង​ធ្វើ​បាន​ល្អ​ណាស់”៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ