លោក ជា រិទ្ធ៖ វ៉ៃខ្ជាក់ធ្មេញ និងតោងសង្វៀនសុទ្ធតែល្បិចខូចរបស់កីឡាករ
- 2021-03-05 03:02:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ជា រិទ្ធ៖ វ៉ៃខ្ជាក់ធ្មេញ និងតោងសង្វៀនសុទ្ធតែល្បិចខូចរបស់កីឡាករ
ចន្លោះមិនឃើញ
គ្រូប្រដាល់ និងជាអាជ្ញាកណ្ដាល លោក ជា រិទ្ធ ថាកីឡាករដែលខ្ជាក់ធ្មេញ និងតោងសង្វៀនគឺខុសច្បាប់នៃការប្រកួតហើយ មែនទែនទៅអ្នកធ្វើបែបនេះសុទ្ធតែល្បិចខូចរបស់កីឡាករប៉ុណ្ណោះ។
លោក ជា រិទ្ធ គ្រូប្រដាល់ និងជាអាជ្ញាកណ្ដាលមួយរូបនៅកម្ពុជាបានឲ្យដឹងថា ចំពោះរឿងធ្វើខ្ជាក់ធ្មេញរបស់កីឡាករនេះគឺជាល្បិចតែម្ដង ព្រោះច្បាប់ប្រកួតមិនមែនឲ្យធ្វើបែបនេះទេ។ បើគេវ៉ៃត្រូវហើយខ្ទាត់ប្រដាល់ការពារធ្មេញនេះចេញជាធម្មតានោះទេ ប៉ុន្តែបើកីឡាករខ្លួនឯងខ្ជាក់ចេញគឺជាចេតនាខូចតែម្ដង។
មួយវិញទៀតដូចជាការតោងសង្វៀនទាត់ជាដើមក៏ខុសដូចគ្នា ហើយសុទ្ធតែអាជ្ញាកណ្ដាលអាចព្រមានបាន ប៉ុន្តែបច្ចុប្បន្ននេះមិនឃើញចាប់រាប់ ឬដកពិន្ទុចំពោះទង្វើខុសៗប៉ុន្មានចំណុចខាងលើនេះដោយសារតែមានការយោគយល់ច្រើន។
រំលឹកដែរថា បច្ចុប្បន្ននេះកីឡាករប្រដាល់គុនខ្មែរមួយចំនួនធំគឺតែងតែខ្ជាក់ធ្មេញនៅពេលអាជ្ញាកណ្ដាលរាប់ដើម្បីស៊ីពេលវេលា។ ចំពោះកីឡាករមួយចំនួនទៀតក៏ច្រើនតោងសង្វៀន ឬបែរគូទនៅពេលចាប់លេងជង្គង់ផងដែរ៕