កាន់តែសាហាវ! ​​យោធា​មីយ៉ាន់ម៉ា​​​​ប្រើ Tik Tok គំរាម​បាញ់​ស៊ីប​ឲ្យ​ចំ​ក្បាល​បាតុករ​​ប្រឆាំង​

  • 2021-03-05 03:13:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាហាន​ និង​ប៉ូលិស​មីយ៉ាន់ម៉ា​ប្រដាប់​ដោយ​អាវុធ​កំពុង​ប្រើប្រាស់ TikTok ដើម្បី​គំរាមកំហែង​សម្លាប់​ដល់​ក្រុម​បាតុករ​ដែល​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា។ ​

TikTok ជា​កម្មវិធី App​ នាំមុខមួយ​របស់​ចិន ដែល​អាច​ចែក​រំលែក​វីដេអូ​បាន។ TikTok បាន​ប្រកាស​ថា ខ្លួន​បាន​ដកចេញ​នូវ​ខ្លឹមសារ​ដែល​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​ចេញ។ គេ​បាន​រក​ឃើញ​វីដេអូ​ដែល​គាំទ្រ​ពួក​យោធា​ជាង ​៨០០ ដែល​បាន​គំរាមកំហែង​ក្រុម​បាតុករ​នៅ​ពេល​ដែល​មាន​ការ​កើន​ឡើង​នូវ​ការ​បង្ហូរ​ឈាម​ ដោយ​បាតុករ​ ជា​ច្រើន​នាក់​ត្រូវ​បាន​គេ​សម្លាប់​។

វីដេអូ​មួយ​កាល​ពី​ចុង​ខែ​កុម្ភៈ​ដែល​ទីភ្នាក់ងារ​ព័ត៌មាន​បាន​បង្ហាញ​ គឺ​មាន​​បុរស​ម្នាក់​ក្នុង​សម្លៀកបំពាក់​ទាហាន​ ភ្ជង់​កាំភ្លើង​ដាក់​កញ្ចក់​កាមេរ៉ា ហើយ​និយាយ​សំដៅ​ទៅ​កាន់​ក្រុម​បាតុករ​ថា៖ "យើង​នឹង​បាញ់​ចំ​ក្បាល​​របស់​ពួក​ឯង... ហើយ​យើង​នឹង​ប្រើ​គ្រាប់​កាំភ្លើង​ពិត"៕

ប្រភព៖ BBC   ប្រែសម្រួល៖ សៀនហួរ

អត្ថបទថ្មី