The Financial Street ផ្លូវថ្មីចំកណ្ដាលរាជធានីភ្នំពេញ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

  • 2021-03-05 03:48:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ៖ ពិតជាពិសេសបំផុត ផ្លូវថ្មីសន្លាងមួយខ្សែនៅចំកណ្ដាលរាជធានីភ្នំពេញ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា ត្រូវបានប្រកាសដាក់ឱ្យដំណើរការហើយ ដើម្បីជាការចូលរួមចំណែកដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងសម្រួលទៅដល់ការធ្វើដំណើរទៅដល់ប្រជាពលរដ្ឋក្នុងតំបន់ ។

ស្ថិតនៅក្នុងទីក្រុងអូឡាំព្យាដ៏ស៊ីវិល័យ ផ្លូវ The Financial Street ឬ ផ្លូវហ្វាយណាន់សល មានប្រវែងសរុប ៣៣៥ ម៉ែត្រ និងទទឹង ១៦ ម៉ែត្រ តភ្ជាប់ពីមហាវិថីព្រះមុនីរ៉េត (ផ្លូវ២១៧) ឆ្ពោះទៅកាន់ផ្លូវលេខ ១៦១ (រង្វង់មូលសំពៅមាស) ។ ផ្លូវថ្មីមួយខ្សែនេះ បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការសម្រួលទៅដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសរួមចំណែក ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុង។

ក្រោយប្រកាសដាក់ឱ្យដំណើរការមួយរយៈនេះ សង្កេតឃើញថា ផ្លូវហ្វាយណាន់សល កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ពិសេសអតិថិជនរបស់ទីក្រុងអូឡាំព្យាផ្ទាល់ ។ កត្តានេះក៏ដោយសារតែសក្ដានុពល នៃការរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ ដែលជាថ្នាលមួយក្នុងការទាក់ទាញវិនិយោគិនទាំងក្នុង និងក្រៅស្រុកដើម្បីមកវិនិយោគអភិវឌ្ឍន៍លើវិស័យសំណង់ និងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ។ ជាក់ស្ដែង គម្រោងអគារពាណិជ្ជកម្មអូឡាំព្យា ដំណាក់កាលទី៣ បានកំពុងចាប់ផ្ដើមសាងសង់យ៉ាងមមាញឹក និងកំពុងដាក់លក់ជាសាធារណៈដោយទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ផងដែរ ។

សូមបញ្ជាក់ផងដែរថា គម្រោងអគារពាណិជ្ជកម្មថ្មីនេះ លាតសន្ធឹងលើផ្ទៃដីសរុបជាង ១០,០០០ ម៉ែត្រកាឡា មានអគារសរុបចំនួន ២៧ ។ អគារនីមួយៗមានទំហំដី ៨,២ ម៉ែត្រ គុណនឹង ៤១ម៉ែត្រ និងទំហំអគារចាប់ពី ៨,២ម៉ែត្រ គុណនឹង២៤ ដល់ ២៨ម៉ែត្រ មានកម្ពស់ចាប់ពី ៨ជាន់ ដោយបំពាក់នូវជណ្តើរយន្តចំនួន២ បរិក្ខារទំនើបៗ ។ លើសពីនេះទៀតនោះមានចំណតឯកជនក្រោមដី និងទីធ្លាមុខក្រោយអគារធំទូលាយ អំណោយផលដល់ការប្រកបអាជីវកម្ម និងបើកជាក្រុមហ៊ុនគ្រប់ប្រភេទ។ អតិថិជនទាំងអស់នឹងទទួលបានតម្លៃល្អ ព្រមទាំងលក្ខខណ្ឌបង់ប្រាក់យ៉ាងពិសេសសម្រាប់ការបើកលក់ដំណាក់កាលដំបូងនេះ។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងក្រុមការងារយើងខ្ញុំតាមរយៈទូរស័ព្ទលេខ៖ 089/086 985 988 ; 092/093 801 809 ; 099/086 720 727 ឬ ចូលទៅកាន់គេហទំព័រ Facebook របស់ អូឡាំព្យា ស៊ីធី (Olympia City) ៕