៣សន្លឹកក្នុងឈុតប៊ីគីនី Miss Universe រ៉េត សារីតា កំពុងអង្រួនចិត្តអ្នកគាំទ្រស្ទើរឈាមច្រមុះ

  • 2021-03-05 06:14:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅសល់មិនយូថ្ងៃទៀតទេការប្រកួតដ៏អស្ចារ្យ Miss Universe ទូទាំងពិភពលោកកាន់តែខិតកៀកមក ដល់ហើយ ខណៈដែលបេក្ខនារីប្រចាំប្រទេសនីមួយៗកំពុងតែខំប្រឹងវឹកហាត់ការដើរ និងលុតតំ សមត្ថភាពផ្សេងទៀតរៀងៗខ្លួនដើម្បីត្រៀងប្រជែកយកពានក្លាយជាជើងឯក បវរកញ្ញាពិភពលោក ២០២០។

ដោយឡែកម្ចាស់ពាន Miss Universe Cambodia 2020 កញ្ញា រ៉េត សារីតា ក៏កំពុងតែវឹកហាត់សមត្ថ ភាពរបស់នាងយ៉ាងសកម្ម និងថែរក្សាសម្រស់ឱ្យកាន់តែស្រស់ស្អាតទ្វេដង ពិសេសដុះខាត់សមត្ថភាព ភាសាឱ្យកាន់តែខ្លាំងឡើង ដើម្បីត្រៀមខ្លួនប្រកួតយកពានរង្វាន់ជូនប្រទេសកម្ពុជា។

យ៉ាងណាមិញមួយរយៈចុងក្រោយនេះ សារីតា ហាក់បញ្ចេញរូបភាពត្រជាក់ភ្នែកជាច្រើនសន្លឹកហើយ រូបថតទាំងនោះសុទ្ធតែស្រស់ស្អាតទាក់ទាញខ្លាំងតែម្ដង។ ប៉ុន្តែរូបភាពដែលមហាជនបានចាប់អារម្មណ៍ ជាងគេនោះគឺ សារីតា ស្លៀកឈុតប៊ីគីនីហែលទឹក ពណ៌ផ្កាឈូតស្រស់បញ្ចេញសាច់ស្រអែមស្រស់ជា មួយទឹកមុខស៊ិចស៊ី ទាក់ចិត្តមហាជនមើលភ្លឹកតែម្ដង។

រម្លឹងផងដែរថា Miss Universe Cambodia 2020 កញ្ញា រ៉េត សារីតា មិនត្រឹមតែបវរកញ្ញាតំណាងឱ្យ ប្រទេសកម្ពុជាដែលមានសមត្ថភាពដើរបានយ៉ាងល្អប៉ុណ្ណោះទេ សារីតា ក៏ជាបវរកញ្ញាមានសមត្ថភាព ពិសេសអាចនិយាយភាសាអង់គ្លេស និងភាសាបារាំងបានយ៉ាងស្ទាត់ជំនាញទៀតផង ហើយនាងក៏ជាអ្នកគុណ ល្បុកតោមួយរូបផងដែរ៕

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ Pav Sreypich

អត្ថបទពេញនិយម