៣ថ្ងៃទៀត ក្រសួងនឹងចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបុគ្គលិកបម្រើការផ្លូវអាកាស

  • 2021-03-06 04:52:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការផ្តល់អាទិភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានកំពុងបន្តក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តដែលតួយ៉ាង នាថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២១ខាងមុខនេះ រាល់មន្ត្រីរាជការ បុគ្គលិក ដែលពាក់ព័ន្ធនឹងការផ្តល់សេវាដឹកជញ្ជូនតាមផ្លូវអាកាសគឺអាចមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ (ដោយស្ម័គ្រចិត្ត) បានហើយ។

យោងតាមចំណារយល់ព្រមដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយលរដ្ខមន្ត្ រីនៃព្រះរាជាណាចក្រកម្ពុជា​ដែលចុះថ្ងៃទី ០៥ ខែមិនា ឆ្នាំ២០២១ គឺចាប់ពីថ្ងៃទី ០៩ ខែមិនា ឆ្នាំ២០២១ រាល់មន្ត្រីរាជការ បុគ្គលិក ដែលពាក់ព័ន្ធនឹងការផ្តល់សេវាដឹកជញ្ជូនតាមផ្លូវអាកាសទាំងអស់គឺអាចទៅចាក់វ៉ាក់សាំងនៅជិតមន្ទីពេទ្យរដ្ឋទាំងអស់ដែលនៅជិតពួកគាត់ ។

១. មន្ត្រីរាជការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល

២. មន្ត្រីរាជការដែលកំពុងបម្រើការនីអកាសយានដ្ឋានអន្តរជាតិទាំង៣

៣. បុគ្គលិកអាកាសយានដ្ឋាន និងបុគ្គលិកលក់ដូរ ដែលផ្តល់សេវាកម្មអ្នកដំណើរដោយផ្ទាល់

៤. បុគ្គលិកត្រួតពិនិត្យសន្តិសុខអ្នកដំណើរ

៥. បុគ្គលិកអនាម័យនៅក្នុងអាកាសយានដ្ឋាន

៦. គ្រូបង្រៀននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិល

៧. ក្រុមអាកាសយានិកជនជាតិខ្មែរ និងបរទេស នៃក្រុមហ៊ុនអាកាសចរកម្ពុជាទាំងអស់

អត្ថបទពេញនិយម
អត្ថបទថ្មី