ទើប​តែ​ខែ​ ៣សោះ ក្លឹប​របស់​វីរបុរស Liverpool ឈ្នះ​ពាន​លីគ​កំពូល​បាត់

  • 2021-03-08 11:40:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់​ស្កុតឡែន Rangers បាន​ឈ្នះ​ពាន​លីគ​កំពូល​ស្កុតឡែន កាល​ពី​យប់​ម្សិលមិញ​នេះ ដោយ​លេង​ត្រឹម​តែ​ខែ​មីនា​ប៉ុណ្ណោះ ខណៈ​ជា​ធម្មតា​នៅ​លីគ​អឺរ៉ុប យ៉ាង​តិច​ខែ​ឧសភា ទើប​ការ​ប្រកួត​លីគ​ចប់​ជា​ស្ថាពរ។

Rangers ដែល​ដឹកនាំ​ដោយ​វីរបុរស​ Liverpool លោក Steven Gerrard បាន​ឈ្នះ​លីគ​ក្នុង​ប្រកួត​សប្ដាហ៍​ទី៣២ របស់​ខ្លួន ដោយ​នៅ​ខណៈ​ពេល​នេះ​ដែរ ក្លឹប​ស្កុតឡែន​មួយ​នេះ​កំពុង​តែ​មាន ៨៨ពិន្ទុ​ក្នុង​ដៃ ដោយ​ដាច់​នឹង​ក្លឹប​លេខ ២ Celtic រហូត​ទៅ​ដល់ ២០ពិន្ទុ។

សូម​ជម្រាប​ផង​ដែរ​ថា ក្លឹប​នៅ​លីគ​កំពូល​ស្កុតឡែន​មាន​តែ ១២ក្លឹប​ប៉ុណ្ណោះ ហើយ​ត្រូវ​លេង​សរុប ៤៤ប្រកួត ដោយ​មួយ​រដូវ​កាល​ត្រូវ​ជួប​គ្នា ៤ដង។ វា​ជា​រឿង​អស្ចារ្យ​សម្រាប់​ Rangers ដែរ ដែល​ក្លឹប​នេះ​ឈ្នះ​លីគ​កំពូល ចំ​ពេល​ខ្លួន​នៅ​សល់​ ១២ប្រកួត​ទៀត​ឯណោះ៕

អត្ថបទ៖ ហ៊ីម រស្មី