អានហើយរំជួលចិត្ត! ខ្លឹមសារកិច្ចសន្យាស្ត្រីនគរបាលសរសេរផ្ទាល់ដៃ ក្រោយបង្ហោះរូប​បំបៅកូនពេលបំពេញការងារ លើហ្វេសប៊ុក

  • 2021-03-10 03:13:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងរ៉ាវអ្នកម្ដាយជាស្ត្រីនគរបាលចរាចរណ៍ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បំបៅដោះកូននៅក្នុងពេលដែលខ្លួនកំពុងបំពេញកាតព្វកិច្ចនោះ បានធ្វើឱ្យមហាជនកើតក្ដីគោរពស្ងប់ស្ងែងជាខ្លាំង ចំពោះទឹកចិត្តជាអ្នកម្ដាយ ទោះកំពុងហត់នឿយនឹងការងារក៏មិនចោលកូនស្ងួនភ្ងាដែរ ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនកើតក្ដីរង្គាសចិត្តនោះ គឺស្រាប់តែស្ត្រីជានគរបាលចរាចរណ៍នេះ ត្រូវបានថ្នាក់លើហៅទៅធ្វើកិច្ចសន្យាអប់រំទៅវិញ ។ ក្នុងនោះក៏មានចម្ងល់ជាច្រើន ព្រមជាមួយនឹងមតិរិះគន់ជាខ្លាំងថាតើអ្នកម្ដាយរូបនេះធ្វើខុសអ្វី ហេតុអ្វីចាំបាច់ឱ្យគាត់សុំទោស និងធ្វើកិច្ចសន្យាបែបនេះ?

ជុំវិញរឿងរ៉ាវនេះបើតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មាន Fresh News បានឱ្យដឹងថា ករណីនេះ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានពន្យល់ «ការបំបៅកូនជាកាតព្វកិច្ចរបស់ម្តាយគ្រប់រូប តែការផ្តល់ព័ត៌មាន ឬរូបភាពនៅកន្លែងប្រតិបត្តិការ របស់នគរបាល ត្រូវសុំការអនុញ្ញាតជាមុនពីប្រធានអង្គភាព។ ការធ្វើកិច្ចសន្យាមិនមែនជាការដាក់វិន័យ គឺគ្រាន់តែជាការអប់រំ ឲ្យចេះបំពេញការងារបានត្រឹមត្រូវ»។

ដូច្នេះបើតាមខ្លឹមសារខាងលើនេះ ស្ត្រីជាម្ដាយឈ្មោះ ស៊ីថុង សុខា មិនបានសុំការអនុញ្ញាតមុននឹងធ្វើការបំបៅកូននៅទីសាធារណៈ ជាពិសេសក្នុងពេលកំពុងបំពេញភារកិច្ចបែបនេះ គឺត្រូវមានការអនុញ្ញាតជាមុនសិន ។ ដោយឡែកអ្វីដែលគួរឱ្យរំជួលចិត្តនោះ តាមខ្លឹមសារកិច្ចសន្យាអ្នកជាម្ដាយខាងលើបានសរសេរដោយផ្ទាល់ដៃ ហើយឃ្លាមួយសែនចាក់ដោតនោះត្រង់ថា៖ «ប្រសិនបើខ្ញុំមិនគោរពពាក្យសន្យាខាងលើ នាងខ្ញុំសូមទទួលខុសត្រូវមុខច្បាប់ជាធរមាន» ៕

អត្ថបទ៖ MC Chandarareth