លេចមុខតារាប្រុសស្រីល្បីៗ នាំគ្នាសម្រុកទៅ​ចាក់វ៉ាក់សាំងនៅព្រឹកនេះ

  • 2021-03-10 03:30:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី១០ មីនា ឆ្នាំ២០២១នេះសង្កេតឃើញលេចមុខសិល្បករសិល្បការនីនាំគ្នាសម្រុកចូលរួម ចាក់វ៉ាក់សាំងជាបន្តបន្ទាប់ដើម្បីរួមគ្នាទប់ស្កាត់ជម្ងឺកូវីដ-១៩។

តារាសម្ដែងប្រុសសង្ហាលោក ខាត់ វៃហាំង និងពិធីការនីរូបស្រស់២ដួងប្រចាំទូរទស្សន៍បាយ័ន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន កញ្ញា ហេង កែវនីតា អ្នកទាំងបី បានចូលខ្លួនទៅចាក់វ៉ាក់សាំងទាំងព្រឹកថ្ងៃនេះបំពេញ កាតព្វកិច្ចរបស់ប្រជាពលរដ្ឋល្អដើម្បីចូលរួមការពារទប់ស្កាត់ ការរីករាលដាលជម្ងឺ Covid-19។

ខណៈពេលនេះមិនទាន់លេខមុខតារាណាផ្សេងចូលចាក់វ៉ាក់សាំងបន្តទៀតនៅឡើយទេ ប៉ុន្តែកន្លងមក ក៏មានសិល្បករច្រើនដួងបានចូលរួមចាក់រួចហើយមានដូចជា តារាកំប្លែងជើងចាស់ នាយកុយ នាយ ក្រឹម លោកថមមី និងមានតារាជាច្រើនផ្សេងទៀត។

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញបើទោះជាប្រទេសកម្ពុជាកំពុងជួបស្ថានភាពជម្ងឺដ៏កាចសាហាវមួយនេះក្ដី រាជរដ្ឋាភបាល កម្ពុជា និងក្រសួងសុខាភិបាល ក៏បានយកចិត្តទុកដាក់ និងចាត់វិធានការខ្លាំងបំផុតដើម្បីឱ្យប្រជាពលរដ្ឋ ចៀសឆ្ងាយពី Covid-19។ ជាពិសេសក្រុមគ្រូពេទ្យជំនាញក៏បានយកចិត្តទុកដាក់ខ្លាំងបំផុតសម្រាប់ ព្យាបាល និងមើលថែអ្នកជំងឺបានយ៉ាងល្អ៕

អត្ថបទ៖ Pav SreyPich