ប្រាប់តៗគ្នាផង! ព្រឹកនេះក្រសួងប្រកាសបិទសាលារៀនទាំងរដ្ឋ និងឯកជនទូទាំងខេត្តព្រៃវែង

  • 2021-03-11 00:10:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចបិទផ្អាកសាលារៀនទាំងអស់ ទាំងរដ្ឋ និងឯកជន នៅក្នុងខេត្តព្រៃវែង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

សាលារៀនទាំងរដ្ឋ និងឯកជនទាំងអស់ ក្នុងខេត្តព្រៃវែងត្រូវបិទផ្អាកដំណើរការជាបណ្តោះអាសន្នក្រោយមានការរកឃើញការឆ្លងជំងឺកូវីដ១៩ ជាសហគមន៍ នៅក្នុងខេត្ត។ ដោយឡែកគ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្តដំណើរការរៀន និងបង្រៀនតាមអនឡាញ។

យ៉ាងណាមិញ ក្រសួងនឹងជូនដំណឹងអំពីកាលបរិច្ឆេទនៃការបើកដំណើរការសាលារៀនឡើងវិញ ៕

                                             ​​​​​​​​​​​​​​​​​​​​​​​ 

អត្ថបទ ៖ Art