Mourinho ចង់​ឈ្នះ​ពាន​ជាមួយ Spurs ដើម្បី​អបអរ​ ១ពាន់​ប្រកួត​ក្នុង​អាជីព​របស់​ខ្លួន

  • 2021-03-11 11:33:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho អ្នក​ចាត់ការ​ក្លឹប Tottenham Hotspur បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​ចង់​ឈ្នះ​ពាន​ជាមួយ​ក្លឹប​ ដែល​មាន​មូលដ្ឋាន​នៅ​រាជធានី​ឡុងដុង​នេះ ដើម្បី​ជា​ការ​អបអរ​ចំពោះ​ប្រកួត​ទី ១,០០០របស់​លោក​ ដែល​នឹង​ឈាន​មក​ដល់​នៅ​ចុង​រដូវ​កាល​នេះ​ហើយ។

លោក​បាន​លើកឡើង​ថា៖ " ខ្ញុំ​មិន​សូវ​ដឹង​ច្រើន​រឿង​លេខ​នោះ​ទេ គ្រាន់​តែ​ដឹង​ថា​ ប្រកួត​ទី ១,០០០ របស់​ខ្ញុំ​នឹង​មក​ដល់​នៅ​ក្នុង​រដូវ​កាល​នេះ " ។

លោក​បាន​បន្ត​ថា៖ " កន្លង​មក​ខ្ញុំ​មាន​សំណាង​ក្នុង​ឈ្នះ​ពាន​ជា​ច្រើន​​ហើយ ដូច្នេះ​វា​កាន់​តែ​ពិសេស​ណាស់ បើ​បាន​ឈ្នះ​ពាន​ជាមួយ Spurs ក្នុង​ឆ្នាំ​នេះ ដើម្បី​ទុក​ជា​ការ​អបអរ​នឹង​ប្រកួត​ទី១,០០០​របស់​ខ្ញុំ " ។

ប្រកួត​របស់​លោក Mourinho នៅ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្របខ័ណ្ឌ UEFA Europa League វគ្គ ១៦ក្រុម​ចុង​ក្រោយ​ ជា​ប្រកួត​ទី៩៨៩​របស់​លោក ឯ​ប្រកួត​ទី៩៩៩របស់​លោក​គឺ​ប៉ះ​នឹង Manchester City នៅ​ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​អង់គ្លេស ខណៈ​ប្រកួត​ទី១,០០០ នឹង​ត្រូវ​ជា​ប្រកួត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ Europa League (បើ​ Spurs បាន​ឡើង) ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី