ឡើងអីចឹង! បុរសម្នាក់ និយាយចំៗឲ្យ ហ៊ិន ច័ន្ទនីរ័ត្ន ឆាប់មានស្វាមី

  • 2021-03-12 09:29:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីការិនីប្រចាំទូរទស្សន៍បាយ័ន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវបានបុរសម្នាក់ប្រើប្រាស់បណ្ដាញសង្គមម្នាក់ Comment លើរូបនាង ដាក់​ចំៗ ឲ្យ នីរ័ត្ន ឆាប់គិតគូរយកគ្រួសារ ព្រោះមិត្តភក្តិផ្សេងទៀតរបស់ នាងគេរៀបការមានស្វាមី និងមានកូនធំៗអស់ហើយនៅឡើយតែតារាស្រី សាច់សខ្ចីរូបនេះ។

នៅរសៀលថ្ងៃនេះតារាសម្ដែង និងជាពិធីការិនីពូកែវោហាស័ព្ទ ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហោះរូបភាពត្រជាក់ភ្នែក​ជាច្រើនសន្លឹកលើបណ្ដាញសង្គម ដោយរូបភាពនោះ នាងស្លៀករ៉ូបវាលក្លៀកបញ្ចេញសសាច់ខ្ចី។ រំពេចនោះស្រាប់តែមានបុរសម្នាក់ សង័្សយជាមិត្តកាលនៅវិទ្យាល័យរបស់ នីរ័ត្ន បានចូលមក Comment និយាយបែបលេងសើចដាក់ចំៗឱ្យ ពិធីការនីរូបនេះឆាប់យកស្វាមីទៅ៖ ” ល្មមយកស្វាមីហើយ អាច័ន្ទនីរ័ត្ន មិត្តរួមថា្នក់យើងរៀននៅវិទ្យាល័យបាក់ទូកពួកគេម្នាក់ៗមានកូន កម្លោះក្រមុំអស់ហើយនៅឡើងតែស្រីស្អាតឯងនឹងទេ”។

យ៉ាង​ណា​គេ​មិន​ឃើញ​តារា​ស្រី ឆ្លើយ​តប​ទៅ​នឹង​ Comment នេះ​ឡើយ។ កន្លងមក នីរ័ត្ន ធ្លាប់ត្រូវបានអ្នកគាំទ្រចាប់គូនាង និងតារាសម្ដែង សេង មង្គល ដែរ ដោយសារតែអ្នកទាំងពីរធ្លាប់សម្ដែងរឿងរួមគ្នា និងតែងតែបង្ហាញ​ភាពស្និទ្ធស្នាលទៅវិញទៅមកជាច្រើនរហូតធ្វើឱ្យអ្នកគាំទ្រពេញចិត្តស្ដូក។ ប៉ុន្តែ​គេ​មិន​ដែល​ឃើញ​​នាង​ហា៊ន​និយាយ​ដោយ​ចំហរឿង​រ៉ាវ​ក្នុង​បេះដូង​នាង​ម្ដង​ណា​ឡើយ។

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហ៊ិន ច័ន្ទនីរ័ត្ន មិនត្រឹមតែជាពិធីការិនី និងតារាសម្ដែងដែលមានសមត្ថភាព ទេព្យកោសល្យល្អនោះទេ នាងក៏ជាតារាស្រីម្នាក់ដែលត្រូវបានអ្នកគាំទ្រលើកឡើងថាជាសិល្បការនីដែលមានរូបសម្រស់ស្អាត សាច់ចាំនៅតែស្អាតក្មេងបើទោះជាបច្ចុប្បន្ននាងមានវ័យរាងជ្រេបន្តិចហើយក្ដី៕

អត្ថបទ៖ Pav SreyPich