សិស្ស​វគ្គ​បង្រៀន​និពន្ធ​របស់ យឹម តាស្រង់ ស្អាត​ហើយ ទឹក​ដៃ​មិន​ធម្មតា

  • 2021-03-15 05:13:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វគ្គ​សិក្សា​ឯកជន​របស់​លោក យឹម តាស្រង់ ដែល​បាន​បើក​ដំណើរ​ប្រមាណ ៣​ខែ​​មក​ហើយ​នោះ នៅ​ពេល​នេះ​បាន​រក​ឃើញ​សិស្ស​មួយ​រូប​មិន​ត្រឹម​តែ​មាន​រូបរាង​ស្អាត តែ​ទឹក​ដី​និពន្ធ​ក៏​មិន​ធម្មតា​ដែរ។

កូន​សិស្ស​រូប​នេះ មាន​ឈ្មោះ "La Phim” ជា​បេក្ខភាព​លេច​ធ្លោ​មួយ​នៅ​ក្នុង​វគ្គ ហើយ​នៅ​ថ្ងៃ​នេះ​បាន​បញ្ចេញ​ស្នាដៃ​ថ្មី​មួយ​ឲ្យ Galaxy Navatra មាន​ចំណង​ជើង​ថា "ម្ហូប​​ម៉ែ​នៅ​តែ​ឆ្ងាញ់" ច្រៀង​ដោយ អ៊ុក សុវណ្ណារី និងនិពន្ធបទភ្លេង ប្រុសម៉ៅ។

បទ​ចម្រៀង​ទើប​នឹង​ចេញ​ផ្លូវ​ការ​នៅ​លើ​យូធូប​របស់​ផលិតកម្ម​នៅ​ថ្ងៃ​នេះ ដែល​ អត្ថន័យ​ពោរពេញទៅដោយមនោសញ្ចេតនាលាតត្រដាងអំពីជីវិតកាលនៅស្រុកកំណើត។ដើម្បី​ភាព​រីកចម្រើន​ក្នុង​ឆាក​ជីវិត នារី​ម្នាក់​បាន​ចាក​ចេញ​​ឆ្ងាយស្រុកកំណើត ដើម្បី​រក​អនាគត។ ក្រោយ​ពី​អ្វី​ៗ ទទួល​បាន​ផ្លែ​ផ្កា វេលា​មួយ​នាំ​ឲ្យនាង​​នឹក​រឿង​រ៉ាវ​ដែល​កើត​នៅ​ពី​អតីត​កាល នឹក​អនុស្សាវរីយ៍ នឹកទីធ្លាប់កើត នឹកម្ហូបស្នាដៃម៉ែ។

ខ្លឹមសារ​នេះ ត្រូវ​បាន​ភ្ជាប់​ជាមួយ​បទ​ភ្លេង​បែប​ប្រពៃណី​ពោរ​ពេញ​ដោយ​មនោសញ្ចេតនា និង​​ប្រលោម​អន្ទង​កាម៉ា​ដោយ​សំឡេងដ៏ស្រឡន់របស់ អ៊ុក សុវណ្ណារី។ បទ​នេះ ពិត​ជា​មាន​មន្ត​លួង​លោម​បំពេរ​ឲ្យ​អារម្មណ៍​ប្រិយមិត្ត​អណ្ដែតត្រសែត​ទៅ​កាន់​អតីតកាល​ដ៏​មាន​ក្ដី​សុខ​ជាមួយ​ម៉ែ។

តោះ ទស្សនា និង​ស្ដាប់​ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា