Mourinho ស្ដី​ឲ្យ​កូន​ក្រុម​ខ្លួន​ឯង​ខ្លាំង​ថា លេង​លាក់​សមត្ថភាព​ពេល​ប៉ះ​ Arsenal

  • 2021-03-15 11:18:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jose Mourinho អ្នកចាត់ការ​ក្លឹប​ Tottenham Hotspur បាន​និយាយ​ក្រោយ​ប្រកួត​ចាញ់​នឹង​ក្លឹប​ Arsenal ក្របខ័ណ្ឌ​ Premier League ក្នុង​លទ្ធផល​ ២-១​ម្សិលមិញ​ថា​ កីឡាករ​ខ្លាំង​ៗ​របស់​លោក​ លេង​ដូច​លាក់​សមត្ថភាព​ម៉េច​ទេ​ក្នុង​ការ​ប្រកួត​មួយ​ហ្នឹង​។

លោក​ Mourinho បាន​និយាយថា​៖" នៅ​តង់ទី១​ហ្នឹង​ យើង​ធ្វើ​បាន​ល្អ​តែ​ពីរ​រឿង​គត់​ គឺ​ទី១​យើង​អាច​រក​គ្រាប់​បាល់​១គ្រាប់​បាន​ និង​ទី២ យើង​អាច​ទប់​ខាង​គេ​បាន​ដោយ​លទ្ធផល​ចុងក្រោយ​គឺ​ត្រឹម​ ១-១ អញ្ចឹង​គ្រាន់​បើ​ដែរ​។ តែ​ផុត​ពី​ហ្នឹង​ យើង​លេង​អន់​ណាស់​ "។

លោក​បានបន្ត​ថា​៖" កីឡាករ​ខ្លាំងៗ​ សំខាន់​របស់ខ្ញុំ​ដូច​លេង​លាក់ៗ​សមត្ថភាព​ម៉េច​មិន​ដឹង​ទេ​។ ខ្ញុំ​មិន​ចង់​និយាយ​ឲ្យ​ចំៗ​ឈ្មោះ​ទេ​ តែ​ខ្ញុំ​អាម៉ាស់​មែន​ទែន​ ដែល​ពាក់កណ្ដាល​នៃ​ពួក​គេ​ហ្នឹង​លេង​អត់​កើត​។ ពួកគេ​លេង​ដូច​បិទពួន​ម៉េច​ទេ​ អត់មាន​ប៉ះឲ្យ​គ្នា​ អត់​សូវ​ស៊ុត​អី​សោះ​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ មក​ទល់​នឹង​ពេល​នេះ​ Spurs កំពុង​ឈរ​នៅ​លេង​៧ នៅ​ក្នុង​ការ​ប្រកួត​ពាន​ PL ខាង​លើ​ដោយ​មាន​ ៤៥ពិន្ទុ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី