Liverpool ឈ្នះ​មែន​ពិត តែ Carragher ថា ពួក​គេ​នឹងមិន​អាច​យក​បាន Top4 ទេ

  • 2021-03-16 01:51:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​យក​ឈ្នះ​ Wolves ១-០ កាល​ពី​យប់​មិញ​ក្នុង​ពាន​រង្វាន់ Premier League រំកិល​ឡើង​មក​កាន់​លេខ​៦​នៃ​តារាង​ពិន្ទុ​។

មួយ​គ្រាប់​របស់​ក្រុម​ហង្សក្រហម​ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Diogo Jota នៅ​​នានទី​៤៥+២។ ជ័យជម្នះ​​នេះ​បាន​ជួយ​ឲ្យ​ពួក​គេ​ឡើង​មក​លេខ​៦ គម្លាត​៥​ពិន្ទុ​ពី​ក្រុម​លេខ​៤ Chelsea ដែល​ស្ថិត​នៅ​តំបន់​អាច​ទៅ​លេខ​នៅ Champions League រដូវ​កាល​ក្រោយ។

​​ត្បិត​តែ​ឈ្នះ​បែប​នេះ​ក្ដី​ តែ​លោក Jamier Carragher បាន​គិត​ថា Liverpool នឹង​មិន​អាច​យក​បាន​តំណែង​ Top4 ឡើយ។ ប្រាប់​ Sky Sport លោក​បាន​និយាយ​ថា ការ​ប្រកួត​ប្រជែង​យក Top4 និង​ជៀសចេញ​ពី​តំបន់​កាត់​ចោល​នៅ​រដូវ​កាល​នេះ​ពិត​ជា​ក្ដៅ។ ហើយ​ក្នុង​ពេល​នេះ លោក​នៅ​តែ​​មិន​គិត​ថា Liverpool ​អាច​យក​បាន​ Top 4 នោះ​ទេ។ មាន​ក្រុម​ជា​ច្រើន​នៅ​ម្ដុំ​​ៗចំណាត់​ថ្នាក់​ជាមួយ​គ្នា​​បាត់បង់​ពិន្ទុ​នៅ​​សប្ដាហ៍​ថ្មី​ៗ​នេះ ទើប​ធ្វើ​ឲ្យ Liverpool មាន​ឱកាស​ឡើង​មក​លេខ​៦៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី