ស្លុតចិត្ត! ពេលឃើញកម្មវិធីទាំងនេះបូមយកទិន្នន័យពីអ្នកប្រើយ៉ាងសន្ធឹកសន្ធាប់

  • 2021-03-18 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iOS 14 បានបញ្ចេញមុខងារថ្មីមួយឈ្មោះ​ថា "App Privacy" នៅក្នុង App Store កាលពីខែធ្នូ ឆ្នាំ២០២០ កន្លងទៅជា​ផ្លូវការ​រួច​ហើយដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដឹងថា ម្ចាស់កម្មវិធីបានតាមដាន និងស្រង់យកទិន្នន័យអ្វីខ្លះក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។

កាលពីដើមខែមិនាថ្មីៗនេះប្រធានបទកំពុងក្ដៅគគុកខាង​លើ​ជំរុញ​ឲ្យ pCloud គឺជាក្រុមហ៊ុនសេវាកម្មផ្ទុកទិន្នន័យ Cloud Storage បានបញ្ចេញ​របាយការណ៍ស្រាវជ្រាវ​ថ្មីបំផុតអំពីចំនួនអ្នកប្រើប្រាស់មុខងារខាងលើ ដោយលម្អិត​ឲ្យ​ដឹង​ពីឈ្មោះ​ក្រុមហ៊ុនបណ្ដាញសង្គមមួយណា​​ដែល​ទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់ច្រើនជាងគេ។

ជាលទ្ធផលពីការស្រង់យកកម្មវិធីពីស្ថាប័ន pCloud ឃើញថា Instagram បានទាញយកទិន្នន័យអ្នកប្រើប្រាស់ច្រើនជាងគេ មិនមែនជា Facebook ដូចដែលយើងបានដឹងកន្លងមកនោះទេ។

ទិន្នន័យទាំងនោះដែលកម្មវិធីជាច្រើនបានស្រង់ មានដូចជាទីតាំងអ្នកប្រើប្រាស់ ការបញ្ជារទិញ បញ្ជីទំនាក់ទំនង មាតិការដែលអ្នកប្រើប្រចាំថ្ងៃ ប្រវត្តិស្វែងរកលើអ៊ីនធឺណិត និងអ្វីផ្សេងទៀតជាច្រើន។ បញ្ជាក់៖ IG និង WhatApp ក៏ជាផលិតផលស្ថិតក្រោមឆ័ត្រគ្រប់គ្រងដោយ Facebook Inc ផងដែរ។

កម្មវិធីបានទាញយកទិន្នន័យជាច្រើនពីអ្នកប្រើប្រាស់ | ដកស្រង់ដោយ pCloud

គួរដឹងថា ទិន្នន័យដែល Instagram ទាញយកពីអ្នកប្រើប្រាស់គឺមានរហូតដល់ទៅ ៧៩% នៃទិន្នន័យសរុបរបស់មនុស្សម្នាក់ប្រចាំថ្ងៃ ខណៈ Facebook មានត្រឹមតែ ៥៧% តែប៉ុណ្ណោះ។

ចំណែក​ភាគីទី៣ ដែលទទួលយកទិន្នន័យអ្នកប្រើប្រាស់ទាំងអស់នោះ ភាគច្រើនគឺក្នុងបំណងដឹងចិត្តអ្នកប្រើប្រាស់ម្នាក់ឱ្យច្បាស់ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មឱ្យត្រូវចិត្ត និងអ្វីដែលអ្នកប្រើប្រាស់ចង់បាន។

ទោះយ៉ាងណាក៏ដោយ ការតាមដានទិន្នន័យពីអ្នកប្រើប្រាស់ទាំងនេះអាចនឹងត្រូវបញ្ចប់ឆាប់ៗនេះ ខណៈដែល iOS ត្រៀមនឹងបញ្ចេញមុខងារថ្មី App Tracking Transparency បើកសិទ្ធដល់អ្នកប្រើប្រាស់ថាគួរ​​អនុញ្ញាតឱ្យកម្មវិធីណាមួយតាមដានពួកគេ ឬក៏អត់។

គេ​ក៏​រំពឹងទុក​ផង​ដែរ​ថា មុខងារដ៏មានសារៈសំខាន់​របស់ Apple នឹងមានវត្តមាននៅលើប្រព័ន្ធប្រតិបត្តិការ iOS 14.5 នាពេលឆាប់ៗនេះ៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល