Jose ​ថា​ទោះ​គ្រូ Dinamo ​ជាប់​គុក ក៏​គ្មាន​អ្វី​ត្រូវ​បាន​ផល​ល្អ​សម្រាប់ Spurs ​ដែរ​

  • 2021-03-18 07:18:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Spurs ​នឹង​ត្រូវ​ប្រកួត​ជើង​ទី​២​ទល់​ក្រុម Dinamo Zagreb ​នៅ​រាត្រី​នេះ សម្រាប់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ Europa League ​។

​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​កាល​ពី​២​ថ្ងៃ​មុន ​មាន​ដំណឹង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ថា​គ្រូ​បង្វឹក​របស់​ក្រុម Dinamo Zagreb ​មាន​ទោស​រហូត​ដល់​ទៅ​ជាប់​គុក​ទៅ​ហើយ។ ​ដោយ​គ្រូ​ជំនួស​ជា​អ្នក​ឡើង​មក​កាន់​ក្រុម ​និង​ដឹក​នាំ​ប្រកួត​ជាមួយ​ក្រុម Spurs ​នៅ​រាត្រី​នេះ​។ ​ស្រប​ពេល​ជើង​ទី​១​កន្លង​ទៅ ​ក្រុម Spurs ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ​២-០ ​ទៅ​ហើយ។

​ជាមួយ​រឿង​គ្រូ​ជាប់​គុក​មុន​ប្រកួត​នេះ​ដែរ លោក Jose Mourinho ​អ្នក​ចាត់ការ​ក្រុម Spurs ​បាន​អះអាង​ថា​នឹង​គ្មាន​អ្វី​ប្រែប្រួល ឬ​ផ្ដល់​ផល​ល្អ​សម្រាប់​ក្រុម​លោក​ឡើយ។ ​អវត្តមាន​គ្រូ​ធំ​ជា​រឿង​ធម្មតា ​ព្រោះ​នឹង​មាន​គ្រូ​ជំនួស​ឡើង​មក​ជំនួស​ដឹក​នាំ​ការ​ប្រកួត។ ​ពួកគេ​នឹង​នៅ​តែ​លេង​បាន​ល្អ​ដដែល ព្រោះ​កីឡាករ​នៅ​ដដែល ​ហើយ​យុទ្ធ​សាស្ត្រ​ក៏​ប្រហែល​ជា​មិន​ខុស​ពី​មុន​នោះ​ទេ៕

ប្រភព៖ Goal   អត្ថបទ៖ វិធាវី