ស្ដែង! មួយ​ជើង​កណ្ដាល​មុខ ធ្វើ​ឲ្យ​អ្នក​ចាំ​ទី Slavia Prague រយះ​ក្បាល​ស្ញាច

  • 2021-03-19 02:29:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ondrej Kolar អ្នក​ចាំ​ទី​របស់ Slavia Prague បាន​របួស​ក្បាល​យ៉ាង​ធំ​​ត្រង់​ចំណុច​ថ្ងាស់​ បន្ទាប់​ពី​ត្រូវ​មួយ​ជើង​របស់​ខ្សែ​ប្រយុទ្ធ Kemar Roofe នៃ​ក្រុម Rangers។

Roofe ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ទីលាន​នៅ​នាទី​៦១​ អំឡុង​ពេល​ការ​ប្រកួត Rangers ចាញ់ Slavia ២-០ នៃ​ជើង​ទី​ពីរ​ពាន Europa League។ សរុប​ទាំង​ពីរ​ជើង Slavia ឈ្នះ ៣-១ បាន​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ។

ហេតុ​ការ​ប៉ះ​ទង្គិច​គ្នា​កើត​ឡើង​នៅ​វគ្គ​ទី​ពីរ ពេល​ដែល Roofe ធាក់​បាល់​បញ្ចូល​ទី​ តែ​ជើង​របស់​គេ​បាន​ហួស​ទៅ​ចូល​មុខ​របស់ Ondrej ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ Ondrej ត្រូវ​បាន​គេ​សែង​ចេញ​ពី​ទីលាន ប្ដូរ​ជំនួស​វិញ​ដោយ​អ្នក​ចាំ​ទី Matyas Vagner។

តាមរយៈ​រូបភាព​បាន​បង្ហាញ Ondrej រយះ​ថ្ងាស់​​យ៉ាង​ធំ ខណៈ​នៅ​ក្រោម​ភ្នែក​ខាង​ឆ្វេង​ក៏​មាន​របួស​ដូច​គ្នា។ ក្រោយ​កើត​ហេតុ Roofe ត្រូវ​បាន​​​អ្នក​គាំទ្រ​ប្រើ​ពាក្យ​រើសអើង​ពូជសាសន៍​លើ​បណ្ដាញ​​សង្គម Instagram៕ ​​

អត្ថបទ៖ ហេង សុធារិទ្ធិ