Man Utd ប៉ះ​ក្លឹប​អេស្ប៉ាញ រី​ឯ Arsenal ប៉ះ​ក្លឹប​មក​ពី​ស្រុក​ឆេក​នៅ​ក្នុង​វគ្គ ៨ក្រុម Europa League

  • 2021-03-19 13:05:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វគ្គ ៨ក្រុម​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ UEFA Europa League បាន​រក​ឃើញ​គូ​ប្រកួត​ហើយ​ ក្រោយ​ចាប់​ឆ្នោត​នា​ពេល​អម្បាញ់មិញ​នេះ។

ក្នុង​ឱកាស​នោះ​ដែរ Manchester United ត្រៀម​នឹង​ប៉ះ​ក្លឹប​នៃ​លីគ​កំពូល​ La Liga ប្រទេស​អេស្ប៉ាញ​ Granada។ ក្លឹប​អេស្ប៉ាញ​មួយ​នេះ កំពុង​តែ​ឈរ​លេខ ៨នៅ​ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​អេស្ប៉ាញ។

ចំណែក​ឯ Arsenal វិញ​ ត្រូវ​ប៉ះ​នឹង​ក្លឹប​មក​ពី​សាធារណរដ្ឋ​ឆេក Slavia Prague។ ក្លឹប​មួយ​នេះ​កំពុង​តែ​ឈរ​លេខ​មួយ​ នៅ​លីគ​កំពូល​ស្រុក​ឆេក។

សូម​ជម្រាប​ផង​ដែរ​ថា ប្រកួត​វគ្គ ៨ក្រុម​ចុង​ក្រោយ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៨ ខែ​មេសា សម្រាប់​ជើង​ទី១ ហើយ​ជើង​ទី​២ វិញ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៥ ខែ​មេសា៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី