សាហាវ "ជិវិតខ្ញុំគ្មានឆ្នាំងសាកទេ" និង "កូនក្មេងនឹកមនុស្សចាស់" ឈរលើគេ ៧សប្ដាហ៍ហើយ!
- 2021-03-23 01:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាហាវ "ជិវិតខ្ញុំគ្មានឆ្នាំងសាកទេ" និង "កូនក្មេងនឹកមនុស្សចាស់" ឈរលើគេ ៧សប្ដាហ៍ហើយ!
ចន្លោះមិនឃើញ
បទចម្រៀងរបស់គ្រាប់ពេជ្រផលិតកម្ម Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ២បទ បានកំពុងតែនាំមុខគេក្នុងកម្មវិធីតន្ត្រីតាមទូរស័ព្ទ Pleng by Smart ក្នុងនាមជាបទចំណាត់ថ្នាក់លេខ១ និងលេខ ២ ក្នុងនោះបទរបស់ សីម៉ា ស្ថិតនៅចំណាត់ថ្នាក់លេខ១ ជាប់គ្នា ៧សប្ដាហ៍តែម្ដង។
នេះមិនមែនជាលើកទី១ទេ ដេលបទចម្រៀងរបស់ផលិតកម្ម Galaxy Navatra ទទួលបានចំណាត់ថ្នាក់កំពូលបែបនេះ ខណៈកន្លងមកគេដឹងថា មានបទជាច្រើនធ្លាប់គ្រងតំណែងកំពូលនៅក្នុងកម្មវិធីដ៍ទំនើបមួយនេះហូរហែមកហើយ ជាក់ស្ដែងដូចជាបទ “កូនក្មេងនឹកមនុស្សចាស់” របស់កញ្ញា តន់ ចន្ទសីម៉ា នេះជាដើម ដែលនៅពេលនេះនៅមិនទាន់ធ្លាក់ចេញពីកំពូលតារាងនៅឡើយ។
ដោយឡែកដែលបាន និងកំពុងគ្រប់គ្រងកំពូលតារាងនោះ ក៏ជាបទរបស់តារាស្រីមកពីខេត្តតាកែវនេះដែរ គឺបទ "ជីវិតខ្ញុំគ្មានឆ្នាំងសាកថ្មទេ" ដែលចេញបម្រើអារម្មណ៍ប្រិយមិត្តតាំងពីពាក់កណ្ដាលឆ្នាំមុន។ ជារួមបទរបស់ សីម៉ា ភាគច្រើន ត្រូវបានកត់ចូលក្នុងចំណាត់ថ្នាក់បទចម្រៀងពេញនិយមរបស់ Pleng by Smart ។
ទាំងនេះបានពីទេពកោសល្យរបស់នាងផ្ទាល់មួយផ្នែក ដូចដែលលោកអ្នកបានដឹងហើយថាកញ្ញា តន់ ចន្ទសីម៉ា ជាតារាចម្រៀងស្រីម្នាក់ដែលធ្លាប់មានប្រវត្តិជាអតីតជាសិស្សជយលាភីស្មូតកំណាព្យលេខ១ ប្រចាខេត្តតាកែវ។ នាងប្រើពេលតែជាង១ឆ្នាំ ប៉ុណ្ណោះ ជាមួយផលិតកម្ម Galaxy Navatra អាចឈានជើងជាកំពូលតារាចម្រៀងជួរមុខក្នុងប្រទេសកម្ពុជា បានធ្វើឲ្យនាងផ្លាស់ប្ដូរ ១៨០ដឺក្រេយ៉ាងលឿនបំផុត។
មួយផ្នែកទៀត គឺជាការយឹតយោង និងឲ្យឱកាសពីផលិតកម្ម Galaxy Navatra។ បច្ចុប្បន្ន មានដំណឹងងថា ផលិតកម្មមួយនេះ បាន និងកំពុងតែសម្រុកផលិតបទចម្រៀង ឲ្យនាងក៏ដូចជាតារាចម្រៀងជាច្រើនទៀតដើម្បីឲ្យប្រជាប្រិយរបស់នាងកាន់តែទទួលបានការគាំទ្របន្ថែមទៀត។
ប្រិយមិត្ត តោះ!ស្ដាប់បទ « ជិវិតខ្ញុំគ្មានឆ្នាំងសាកទេ » និង «កូនក្មេងនឹងមនុស្សចាស់» របស់ តន់ ចន្ទសីម៉ា ជាថ្មីម្ដងទៀតទាំងអស់គ្នា ថាតើវាមានចំណុចពិសេសបែបណា បានជាអាចជាប់លេខ១ស្ទួនៗ ៧សប្ដាហ៍ជាប់គ្នាបែបនេះ៖