រូបថតដ៏កម្ររវាង Elon Musk និង CEO Amazon និយាយគ្នាពីមហិច្ឆតារួមមួយ

  • 2021-03-23 08:59:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការជួបគ្នាដ៏កម្ររវាងលោក Jeff Bezos និង Elon Musk កាលពី ១៧ឆ្នាំមុន ត្រូវបានគេចែកចាយនៅលើបណ្តាញសង្គម Twitter ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

រូបលោក Jeff Bezos និង Elon Musk កាលពីឆ្នាំ ២០០៤

មហាសេដ្ឋី Amazon និងមហាសេដ្ឋី SpaceX បានចេញទៅក្រៅញ៉ាំអាហារជាមួយគ្នានៅឆ្នាំ២០០៤ ដោយពួកគេទាំងពីរបាននិយាយគ្នាអំពីគម្រោងក៏ដូចជាមហិច្ឆិតារួមមួយ **គឺចង់បញ្ជូនមនុស្សទៅកាន់អវកាស និងផលិតគ្រាប់រ៉ុកកែតដែលអាចប្រើប្រាស់ឡើងវិញបាន។** នេះ​បើ​​យោងទៅ​តាមខ្លឹមសារដែលបានចែករំលែកដោយ​គណនី Twitter ​បុគ្គល​ឈ្មោះ Trung Phan មាន​តួនាទី​ជា​អ្នកសារព័ត៌មាន​នៅគេហទំព័រអាជីវកម្ម Hustle និង​ជាអ្នក​​ដែល​បាន​​បង្ហោះ​រូបថតមួយ​សន្លឹក​នេះ កាលពីដើមខែមីនា។

យាន SpaceX របស់​លោក Elon Musk

សម្រាប់​លោក​ Jeff Bezos បង្កើតបាន​ក្រុមហ៊ុនអវកាសឯកជន​មួយ​ឈ្មោះ​ថា​ Blue Origins កាល​ពី​ឆ្នាំ ២០០០ កំពុងដំណើរការ​នៅ​ឡើយ។ ក្រុមហ៊ុន Blue Origins ក៏​កំពុង​ដំណើការ​​គម្រោង​បាញ់​បង្ហោះ​ផ្កាយ​រណប​ចូល​គន្លង​តារាវិថី​ក្នុង​រយៈកម្ពស់​ទាបបំផុត​​ពី​ផែនដី។

ចំណែកឯលោក​ Elon Musk វិញបង្កើតបាន​ក្រុមហ៊ុនអវកាស​ឯកជន​មួយ​ដែរ​ឈ្មោះ​ថា​ SpaceX កាល​ពី​ឆ្នាំ ២០០២ កំពុង​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ ហើយ​ក៏​កំពុង​ក្លាយ​ជា​ ក្រុមហ៊ុនឯកជន​ដំបូង​គេ​បង្អស់​​មាន​សមត្ថភាព​អាច​បាញ់​បង្ហោះ​ចូល​គន្លង​តារាវិថី​​ទៅ​ដាក់​នៅ​ស្ថានីយ៍​អវកាស​អន្តរជាតិ​ដោយ​ជោគជ័យ នៅ​ដើម​ឆ្នាំ ២០២០ ។ គម្រោង​ ​Starlink ​របស់ SpaceX បាន​ក្លាយ​ជា​ផ្កាយរណប​ចុងក្រោយ​បង្អស់​​បាញ់​បង្ហោះ​ផ្កាយ​រណប​ចូល​គន្លង​តារាវិថី​ក្នុង​រយៈកម្ពស់​ទាបបំផុត​ដូច​គ្នា ស្ថិត​នៅ​ចន្លោះពី ៥៥០-៥៧០ គីឡូម៉ែត្រ​ពី​ផែនដី។

យាន Blue Origins របស់​លោក Jeff Bezos

គួររំឮក​បន្តិច​ថា អ្នក​ទាំងពីរ​ខាង​លើ​សុទ្ធ​តែ​មាន​​ប្រវត្តិ​ក្នុង​អាជីវកម្ម​អស្ចារ្យ​ណាស់​ដូច​ដែល​អ្នក​ធ្លាប់​បាន​ដឹង​រួច​ហើយ​មក​ និង​ជាពិសេស​ក្នុង​ឆ្នាំ ២០២១ ពួក​គាត់​បាន​ បុគ្គល​ជាប់​ឈ្មោះ​ជា អ្នក​មាន​ទ្រព្យ​ច្រើន​ជាង​គេ​លំដាប់​លេខ១ និងលេខ ២ បន្ត​គ្នា​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ជា​ខ្លាំង​៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម