ដំណឹង​ល្អ! Honda ​នឹង​ដឹក​នាំ​ជម្រើស​ជាតិ​កម្ពុជា ​ដល់​ស៊ីហ្គេម​២០២៣​

  • 2021-03-24 01:30:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​បាន​ប្រកាស​ពី​ការ​បន្ដ​កុងត្រា​ជាមួយ​លោក Honda ​រហូត​ដល់​ឆ្នាំ​២០២៣ ​ពោល​គឺ​លោក​នឹង​ដឹក​នាំ​ក្រុម​កម្ពុជា​ដល់​ស៊ីហ្គេម​តែ​ម្ដង។

​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ប្រកាស​ថា​៖ ​សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោក Keisuke Honda រួមជាមួយសហការីរបស់គាត់ បានព្រមព្រៀងបន្តកុងត្រា​ថ្មី ដើម្បីដឹកនាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ទាំងឈុតធំ និងអាយុក្រោម​ ២៣ឆ្នាំ ឆ្ពោះទៅ​ សុីហ្គេមឆ្នាំ២០២៣ ដែល​កម្ពុជា​នឹង​ត្រូវ​ធ្វើ​ជាម្ចាស់ផ្ទះ "ទាំងអស់គ្នាដេីម្បីកម្ពុជា”។

រំលឹកថា​វត្តមាន​របស់​លោក Honda ​បាន​ជួយ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ជា​ច្រើន។ ​លោក​ក៏​បាន​នាំ​យក​នូវ​ទម្រង់​ប្រកួត​ថ្មី​មួយ​សម្រាប់​អ្នក​គាំទ្រ និង​គ្រប់គ្នា​ពេញ​ចិត្ត​ខ្លាំង​ណាស់៕

អត្ថបទ៖ ប្រុស យុទ្ធ