អស្ចារ្យណាស់! ឈុតតំណាងជាតិកម្ពុជាឈានមុខគេចំណោមប្រទេសចូលប្រកួតMiss Grand ទាំងអស់

  • 2021-03-25 06:49:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួតដ៏អស្ចារ្យលំដាប់ពិភពលោក Miss Grand International 2020-2021 កាន់តែខិតជិតដល់ វគ្គផ្ដាច់ប្រ័ត ខណៈបេក្ខនារីទាំងអស់កំពុងតែប្រកួតគ្នាក្នុងដំណាក់នីមួយៗយ៉ាងស្វិតស្វាញ។ ដោយ ឡែកបេក្ខនារីតំណាងប្រទេសកម្ពុជា កញ្ញា លីវ ជីលី ស្ថិតលើកំពូលតារាឈានមុខគេក្នុងឈុតតំណាង​ជាតិ។ នេះ​បើ​តាម​លោក អ៊ិន សុភិន អ្នក​នាំ​បេក្ខនារី​ទៅ​ប្រកួត។

មោទកភាពជាតិខ្មែរដែលឈុតតំណាងជាតិយើងបានឈរលើកំពូលតារាលេខ១មានភាពលេចធ្លោរ និងទាក់ទាញខ្លាំងជាងគេចំណោមឈុតប្រចាំប្រទេសទាំងអស់ចូលរួមប្រកួត។ ឈុតតំណាងប្រទេសច្នៃ​ប្រឌិតឡើងមានពណ៌ក្រហមឆ្អិនឆ្អៅតំណាងឱ្យភាពអង់អាចក្លាហ៊ាន មានអំណាចខ្លាំងក្លា។ ហើយបូក ផ្សំជាមួយសមត្ថភាពដើរម៉ូតប៉ិនប្រសប់យ៉ាងជឿរជាក់ និងរូបសម្រស់ស្រស់ស្អាតទាក់ទាញរបស់បវរ កញ្ញា ជីលី ទើបធ្វើឱ្យឈរលើកំពូលតារាឈ្នះដាច់បែបនេះ។

រម្លឹកផងដែរថាឈុតតំណាងជាតិខ្មែរគ្រងដោយ បវរកញ្ញាលីវ ជីលី ឈរលើចំណាត់ថ្នាក់លេខមួយ ហើយចំណាត់ថ្នាក់លេខ២ បានទៅលើឈុតតំណាងប្រទេសឥណ្ឌូនេស៊ី និងបន្ទាប់មកបានទៅលើ Philippine ។ គួរបញ្ជាក់ផងដែរថានៅក្នុងតំណាក់កាលនេះ Miss Grand Cambodia នៅតែត្រូវ​បង​ប្អូន​ប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមបោះឆ្នោតបន្តដើម្បីឱ្យកម្ពុជាឈ្នះក្នុងការប្រកួតនេះ៕

អត្ថបទ៖ Pav SreyPich