មានវត្តមាននៅកម្ពុជា មិនដល់កន្លះខែផង រថយន្ត Santa Fe ២០២១ ទទួលបានការបញ្ជាទិញច្រើនខ្លាំង

  • 2021-03-26 02:04:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ៖ រថយន្ត Santa Fe ២០២១ ដែលជាជំនាន់ថ្មីទី៤ នៃកំពូលរថយន្ត SUV បានមានវត្តមានហើយនៅក្នុងទីផ្សារកម្ពុជា ហើយក៏កំពុងទទួលបាននូវការបញ្ជាទិញយ៉ាងច្រើនពីអតិថិជន ដោយមិនដល់កន្លះខែផង រថយន្តម៉ូឌែលនេះបានបង្ហាញនូវសញ្ញាលក់វិជ្ជមានទៅហើយ បើទោះបីកម្ពុជា និងពិភពលោកទាំងមូលកំពុងជួបនឹងវិបត្តិកូវីដ១៩ ក្តី។

គួរឲ្យដឹងនៅក្នុងពិធីប្រគល់រថយន្ត Santa Fe ២០២១ ទៅឲ្យអតិថិជនដំបូងរបស់ខ្លួន កាលពីថ្ងៃទី២៤ ខែមិនា នេះ នៅ Show Room Hyundai ផ្លូវមុន្នីវង្ស ប្រធានផ្នែកទីផ្សាររថយន្ត Hyundai លោកស្រី ម៉ៅ សីលា បានបញ្ជាក់ថា "ជាក់ស្ដែងណាស់ វត្តមានរបស់ រថយន្ត Santa Fe ២០២១ មិនបានប៉ុន្មានថ្ងៃផង ក្នុងទីផ្សារកម្ពុជា ហ៊ីយ៉ាន់ដាយ អាចទទួលបាននូវសញ្ញាលក់យ៉ាងវិជ្ជមាន ជាមួយនឹងការកក់គួរឲ្យគត់សម្គាល់ផងដែរពីអតិថិជន ដោយនៅក្នុងថ្ងៃទី២៤ ខែមិនានេះដែរ ក្រុមហ៊ុនយើង ក៏បានធ្វើប្រគល់នូវរថយន្តម៉ូឌែលថ្មីនេះ ទៅឲ្យអតិថិជនដំបូងរបស់ រថយន្ត Santa Fe ២០២១ ដែលនេះអាចចាត់ទុកថា ជាការបើកឆាកឆ្នាំថ្មីដ៏ល្អមួយ ទោះយើងកំពុងស្ថិតក្នុងវិបត្តិកូវីដ១៩"។

រថយន្ត Santa Fe នេះត្រូវបានរចនាឡើងវិញ​ដែលធ្វើឲ្យរថយន្តកាន់តែប្រណីត ទំនើប ប្រព័ន្ធ​សុវត្ថិភាព រួមបញ្ចូលគ្នាជាមួយនឹងបច្ចេកវិទ្យាចុងក្រោយរបស់ Hyundai។ បើយើងនិយាយពីតម្លៃរបស់វាវិញគឺមានតម្លៃសរម្យមែនទែន។ Santa Fe ត្រូវបានដាក់សម្ភោធជាផ្លូវការដំបូងគេ គឺនៅអាស៊ីអាគ្នេយ៏យើងផ្ទាល់តែម្ដង​។​ រថយន្តនេះទទួលបានការគាំទ្រយ៉ាងខ្លាំងនៅ សហភាពអឺរ៉ុប ប្រទេសចិន និងប្រទេសជាច្រើនទៀតនៅក្នុងពិភពលោក។ Santa Fe គឺជារថយន្ត SUV លក្ខណះគ្រួសារដែលផ្ដល់ឲ្យលោកអ្នកនូវគ្រប់តម្រូវការដែលអ្នកចង់បាន។​

លោកស្រី លាង សារ៉េន ប្រធានផ្នែកលក់ បានលើកឡើងពី លក្ខណះពិសេសមួយចំនួននៃរថយន្តនេះថា៖

  • លក្ខណៈខាងក្រៅ៖ នាងខ្ញុំនឹងជំរាបជូនចាប់ផ្តើមពីផ្នែកខាងមុខ ប៉ាណាមានការរចនាបទធំស្រោបជាមួយអាលុយមីញូមភ្លឺថ្លា បង្កើតភាពទាក់ទាញ។ បន្ទាប់មកចង្កៀងបំភ្លឺផ្លូវមានរាងចតុកោណបំពាក់ដោយអំពូលគុជភ្លោះ រួមជាមួយ LED​ បំភ្លឺផ្លូវពេលថ្លៃមានរាងអក្សរ​ T, កញ្ចក់មើលក្រោយបំពាក់ដោយភ្លើង​ LED​ រួមជាមួយ Blind-Spot, កញ្ចក់ក្តោប Auto និង​ camera 360​, កង់រថយន្តមានទំហំ ១៨អ៊ីញ​ បំពាក់ដោយយ៉ាន់ Sport, ប្រព័ន្ធហ្រ្វាំង ABS និងប្រព័ន្ធទប់លំនឹងបានល្អ។
  • ផ្នែកខាងក្នុង៖ បំពាក់ដោយបច្ចេកវិទ្យាទំនើបៗជាច្រើន តាប្លូរចនាស្រស់ស្អាត និងមានភាពទាក់ទាញ រី​ឯកុងទ័ររថយន្តមានទំហំរហូតដល់ ១២,៣អ៊ីញ និងអាចផ្លាស់ប្តូរពណ៏ទៅតាមការបញ្ជាបូតុង​ drive mode និង​មាន​ Blind-spot view monitor ​នៅជាមួយផងដែរ ជាក់ស្តែងរាល់ការប្រើប្រាស់ស៊ីញ៉ូឆ្វេងស្តាំ គឺមានការបង្ហាញ camera ​ដោយស្វ័យ​ប្រវិត្ត ចំនែកប្រព័ន្ធបញ្ជាប្រអប់លេខនៃរថយន្តនេះវិញ ត្រូវបានផ្លាស់ប្តូរទាំងស្រុងដែលជាប្រព័ន្ធ Electronic​ ប្រើបូតុង​ចុច រួមជាមួយចង្កឹះលេខដែលមាន Auto​ ៨ វគ្គ និងមានបំពាក់ពោងសុវិត្ថភាពចំនួន ៨ គ្រាប់, កៅអីអូតូក្តៅ-ត្រជាក់សម្រួលដល់អ្នកអង្គុយក្នុង​ឡាន, មានដំបូលបើកភ្លោះ, លក្ខណៈដ៏អស្ចារ្យបំផុតនោះគឺ​ Smart Key​ លោកអ្នកនៅខាងក្រៅរថយន្តក៏អាចបញ្ឆះបានដែរ។

អតិថិជនដែលជាម្ចាស់រថយន្ត Santa Fe ២០២១ ដំបូងគេ លោក យិន ជារីដេត បានបង្ហាញនូវចំណាប់អារម្មណ៍ថា ដោយសារលោកមើលឃើញពីភាពស្រស់ស្អាតទាន់សម័យ និងប្រណីតភាពនៃរថយន្តផ្នែកខាងក្នុង ដែលមានបំពាក់នូវប្រព័ន្ធទំនើបៗ បច្ចេកវិទ្យា ចុងក្រោយ សុវត្ថិភាពខ្ពស់ ផាសុខភាព ភាពងាយស្រួល និងរចនាបទដ៏ពេញនិយម ទើបលោកសម្រេចចិត្តជ្រើសយករថយន្ត Santa Fe ២០២១ សម្រាប់ការធ្វើដំណើរ​ជាលក្ខណៈគ្រួសារ។

គួរបញ្ជាក់ថា Santa Fe គឺជារថយន្ត SUV​ជំនាន់ទី​៤​ ដែលផ្ដោត​សំខាន់ទៅលើ សុខ​សុវត្ថិភាព​របស់​ក្រុមគ្រួសារ។ ក្រុមហ៊ុន Hyundai មាន​សេចក្តី​រីករាយ​ក្នុង​ការ​បង្ហាញ​ជូន​ដល់​សាធារណៈជនពី លក្ខណៈ ពិសេសៗ រួមជាមួយកម្លាំង​ម៉ាស៊ីនខ្លាំង សុវត្ថិភាព ភាពងាយស្រួល បច្ចេកវិទ្យាទាន់សម័យ​និង​មាន​ ជម្រើសពណ៌ជាច្រើនផងដែរ៕

អត្ថបទពេញនិយម