ឃើញ​គេ​ចង់​បាន​ពេក Dortmund ​ដាក់​តម្លៃ​លក់ Haaland ​១៥៤​លាន​ផោន​

  • 2021-03-27 04:49:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Dortmund ​បាន​បង្ហើប​ពី​តម្លៃ​ផ្ដាច់​កុងត្រា​ថ្មី​របស់​ខ្សែ​ប្រយុទ្ធ Haaland ​ដែល​ឡើង​រហូត​ដល់​ទៅ​១៥៤​លាន​ផោន​ទៅ​ហើយ ​ក្រោយ​ពី​មាន​ក្លឹប​ច្រើន​ចង់​បាន​ពេក។

​Haaland ​ក្រោយ​ពី​រក​គ្រាប់​បាល់​បាន​សឹង​គ្រប់​ប្រកួត ជា​ពិសេស​នៅ UEFA Champions League ​ផង​នោះ ទើប​ធ្វើ​ឱ្យ​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​រូបគេ។ ​ដោយ​គ្រប់​ក្លឹប​ធំ​ៗ ទាំង​អស់​សុទ្ធ​តែ​មាន​បំណង​នេះ ​និង​តាម​ទាក់ទង​សួរ​តម្លៃ​ពី​ក្រុម Dortmund ​រហូត​តែ​ម្ដង ព្រោះ​ពួកគេ​ចង់​បាន​នៅ​ត្រឹម​ចប់​រដូវ​កាល​នេះ​។

​ក្រោយ​ពី​មាន​ការ​សួរ​នាំ​ច្រើន​ពេក​នេះ​ហើយ ទើប​បាន​ជា​ក្រុម​នៅ​អាល្លឺម៉ង់​ខាង​លើ​នេះ ​ចេញ​មុខ​មក​បញ្ជាក់​ថា​តម្លៃ​ផ្ដាច់​កុងត្រា​របស់​កីឡាករ​វ័យ​ក្មេង​សញ្ជាតិ​ន័រវេស​រូប​នេះ ​គឺ​១៥៤​លាន​ផោន។ ​ប្រសិន​បើ​ក្លឹប​ណា​ចង់​បាន ​បោះ​តម្លៃ​នេះ​មក នឹង​អាច​នាំ​យក Haaland ​ទៅ​ហើយ៕

ប្រភព៖ Dailymail   អត្ថបទ៖ វិធាវី