ច្បាស់ៗ! មើល​ដឹង​ថា អ្នក​អៀន​បុ៉ន​ណា​តាម​ប្រភេទ​ឈាម

  • 2021-03-29 16:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាច​ដឹង​ថា​អ្នក​អៀន​កម្រិត​ណា​ដោយ​មើល​តាម​ប្រភេទ​ឈាម​របស់​អ្នក។ ប្រភេទ​ឈាម​ខុសៗ​គ្នា បុគ្គលិក​លក្ខណៈ​ក៏​ខុសគ្នា​ទៅតាម​ហ្នឹង​ដែរ។ តើ​អ្នក​មាន​ឈាម​ប្រភេទ​អី? បើ​មាន​​ឈាម​ប្រភេទ​ដូចខាង​ក្រោមនេះ តោះ​ពិនិត្យ​ថា​តើ​ដូច​មែន​អត់?

១ ឈាម​ប្រភេទ​ A

មនុស្ស​ក្រុម​ឈាម​ប្រភេទ​នេះគឺ​រាងហ្មត់ចត់ មាន​ហេតុផល​ត្រឹមត្រូវ​ពេល​ធ្វើអ្វីមួយ​តែ​ជាមនុស្ស ឆាប់បញ្ចេញ អារម្មណ៍​ពេល​បញ្ហ​កើត​មាន​ឡើង ព្យាយាម​ដោះស្រាយ​តែម្នាក់​ឯង​ដោយ​មិន​ពឹងលើ​អ្នកដទៃ។ ដូច្នះ​មនុស្ស​ប្រភេទ​នេះ ពេល​ដែល​អៀន​គឺ​មាន​ស្នាម​ញញឹម​ធំ។

២ ឈាម​ប្រភេទ​ B

មនុស្ស​ក្រុម​ឈាម​ប្រភេទ​នេះគឺ​មាន​ទម្លាប់​លេង​ច្រើន តែជា​មនុស្ស​ត្អូញត្អែរ លាក់ទុក​ការបញ្ចេញ​អារម្មណ៍ រអ៊ូរទាំ។ មិនត្រឹមតែ​ប៉ុណ្ណោះ បើ​មាន​រឿងអី​គឺ​បង្ហាញ​នៅលើ​មុខ​ពេល​ដែល​អៀន​ហើយ​កុំគិត​ថាអាច​លាក់​បាន។ ភាពអៀន​របស់​មនុស្ស​ក្រុមឈាម​ប្រភេទនេះ​គឺ​បញ្ចេញ​ច្បាស់ណាស់។

៣ ឈាម​ប្រភេទ​ AB

មនុស្ស​ឈាម​ប្រភេទនេះ​គឺជា​មនុស្ស​ចិត្តល្អ យកចិត្ត​ទុកដាក់​ចំពោះ​មិត្តភ័ក្ត​និង​គ្រួសារ​នៅ​ជុំវិញខ្លួន។ មាន​ការ​បញ្ចេញ​អារម្មណ៍​នៅលើ​ខ្លួន ដូច្នេះ​ពេលដែល​អៀន​នោះ​គឺ​ការស្លៀកពាក់​ដោយ​សេរី។

៤ ឈាម​ប្រភេទ O

មនុស្ស​ឈាម​ប្រភេទ​នេះ​គឺ​ជាមនុស្ស​ប្រាកដ​ប្រជា ស្មោះត្រង់ និង​មាន​ការអត់ធ្មត់​ខ្ពស់។ ជា​មនុស្ស​មិន​ចូលចិត្ត​ឲ្យអ្វី​មកជ្រៀត​ជ្រែក តែងតែ​លាក់​អារម្មណ៍ មិនឆេវឆាវ តែ​បើមាន​អ្វីក្នុងចិត្ត​នោះ​គឺ​គិតផ្សេង​ជាង​នរណានរណា​ពេល​អៀន។ មនុស្សស្រី​ប្រភេទនេះ​តែងតែ​លាក់​អាការ​បាន​យ៉ាងល្អ។​

ចុចអានបន្ត៖ពណ៌ក្រេម​ អាចបង្ហាញ​ថា​អ្នក​ជា​មនុស្ស​ប្រភេទ​ណា

ប្រភព៖ Spiceee   ប្រែសម្រួល៖ សុវណ្ណ ស្រីពីន