រាប់​ឆ្នាំ​​មិន​ដែល​ឃើញ​ច្រៀង​សោះ ឥឡូវ​ទើប​ឃើញ មាន សូនីតា ច្រៀង​លើក​ទី​១ ស្ដាប់​ហើយ​វិនិច្ឆ័យ​ខ្លួន​ឯង!

  • 2021-03-30 03:15:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា មាន សូនីតា ដែល​ប្រិយមិត្ត​ហៅ​ថា "រាជិនី​ក្រមា" នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​សិល្ប​ការិនី​មាន​ទេពកោសល្យ​ច្រើន ទាំង​សម្ដែង ដើរ​ម៉ូដ ពិធីការិនី និង​ការ​លេង Fashion ផ្ទាល់​ខ្លួន។ ប៉ុន្តែ​ជាមួយ​គ្នា រាប់​ឆ្នាំ​ហើយ សូនីតា មិន​ដែល​ឃើញ​ចេញ​ច្រៀង​ឲ្យ​ប្រិយមិត្ត​បាន​ឃើញ​ឡើយ។

ចំពោះ​ករណី​នេះ មាន​ការ​លើក​ឡើង​ថា សូនីតា មិន​ច្រៀង ដោយ​សារ​តែ​នាង​មាន​បញ្ហា​លើ​សំឡេង ពោល​គឺ​សំឡេង​របស់​នាង រាង​មាន​សូរ​តូច​ខុស​ប្រក្រតី​បន្តិច។ ដូច្នេះ​ហើយ ទើប​គេ​មិន​ដែល​ឃើញ​នាង​ច្រៀង និង​គួប​ផ្សំ​ថា នាង​ទំនង​មិន​សូវ​ចូល​ចិត្ត​ការ​ច្រៀង​នេះ​ផង។

ប៉ុន្តែ​ឥឡូវ​នេះ មាន​វីដេអូ​លេច​មក​ហើយ​ដោយ​បង្ហាញ​ថា សូនីតា បាន​ចូល​ខ្លួន​មក​បក​ស្រាយ​បទ​ចម្រៀង​ជា​លើក​ដំបូង​ហើយ។ រាជិនី​ក្រមា បានបកស្រាយ​បទ​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា "ស្នាម​ថើប​ដំបូង" ឬ "First Kiss” នៅ​ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​នាង​កាល​ពី​ខែ​មុន។ ក្នុង​វេលា​នោះ ដំបូង​ឡើយ​គេ​ឃើញ​កញ្ញា រិទ្ធី លំអរ​កេសរ ត្រូវ​បាន​មិត្តភ័ក្ត្រ​ស្នើ​ឲ្យ​ឡើង​ច្រៀង ប៉ុន្តែ​ក្រោយ​មក​តារា Original Song រូប​នេះ បាន​ដាក់​សម្ពាធ​នេះ​ទៅ​តារា​ស្រី​វិញ។

ក្នុង​កាលៈទេសៈ​ប្រថុចញ៉ុច និង​ក្នុង​ថ្ងៃ​ពិសេស​របស់​ខ្លួន​ឯង​ផង រក​បដិសេធ​មិន​កើត ទី​បំផុត មាន សូនីតា ក៏​ព្រម​ទទួល​យក​ក្បាល​មេក្រូហ្វូន។ តោះ ឥឡូវ​ស្ដាប់​ទាំង​អស់​គ្នា ថា​តើ សូនីតា ច្រៀង​បាន​កម្រិត​ណា!

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម