Honda និយាយពីការតាំងចិត្តយកឈ្នះក្រុមខ្លាំងៗនៅស៊ីហ្គេម​ ២០២៣

  • 2021-03-31 02:34:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ជម្រើស​ជាតិ​កម្ពុជា​ Honda ​បាន​និយាយ​នៅ​ក្នុង​វីដេអូ​ ដែល​បង្ហាញ​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ថា​ លោក​តាំង​ចិត្ត​ប្រឹងប្រែង​យក​ឈ្នះ​ក្រុម​ខ្លាំង​ៗ​ សម្រាប់​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។

អ្នកចាត់ការ​មិន​គិត​រឿង​ប្រាក់​ខែ​ខាង​លើ​បាន​ឱ្យ​ដឹង​ថា​ លោក​រីយរាយ​សម្រាប់​ការ​ត​កុង​ត្រា​ថ្មី​ ក្នុង​នាម​អ្នក​ចាត់​ការ​ក្រុម​ ហើយ​លោក​មើល​ឃើញ​ថា​ សម្រាប់​ស៊ីហ្គេម​មាន​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន​។ អ្វី​ដែល​ពិសេស​សម្រាប់​លោក​ គឺ​នឹង​ប្រឹងប្រែង​ឱ្យ​អស់​លទ្ធភាព​ យក​ឈ្នះ​ក្រុម​ខ្លាំង​ៗ​ទាំង​នោះ។

លោក​ពិត​ជា​អរគុណ​សម្រាប់​អ្នក​គាំទ្រ​កម្ពុជា​ ដែល​ស្រលាញ់​និង​ចូលចិត្ត​លោក។ កាល​ពី​ពេល​ថ្មីៗ​នេះ​សហព័ន្ធ​ទើប​តែ​បាន​ប្រកាស​ពី​ការ​ត​កុងត្រា​ក្នុង​នាម​ជា​អ្នក​ចាត់​ការ​កម្ពុជា​ដល់​ឆ្នាំ​២០២៣​ ខណ:​គ្រូ​បង្វឹក​ថ្មី​គឺ​លោក​ Ryu Hirose ជនជាតិ​ជប៉ុន​៕

អត្ថបទ៖ ស្រី សុវណ្ណារ៉ា