ឮព័ត៌មាន Bayern Munich ចង់​ផ្ទេរ​យក​ Son Heung-Min ចេញ​ពី Spurs

  • 2021-04-01 01:56:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bayern Munich បាន​ដាក់​គោលដៅ​ផ្ទេរ​យក​ខ្សែ​ប្រយុទ្ធ​របស់ Spurs គឺ Son Heung-Min បន្ទាប់​ពី​គេ​មិន​ទាន់​ចរចា​កុងត្រា​ត្រូវ​ជាមួយ Tottenham Hotspur។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​មួយ។

ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​​គឺ​ជា​ខ្សែ​ប្រយុទ្ធ​លេចធ្លោ​ម្នាក់​ក្នុង​ក្រុម Spurs ដោយ​រក​បាន​១៨​គ្រាប់ និង​ Assist ១៦​គ្រាប់ ឲ្យ​ក្រុម​នៅ​រដូវ​កាល​​នេះ។ Son បាន​ចរចា​ជាមួយ Spurs ចង់​បាន​កុងត្រា​ថ្មី ដោយ​ទទួល​បាន​ថ្លៃ​នឿយហត់​២០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​ ប៉ុន្តែ​​មិន​ទាន់​មាន​ការ​យល់​ព្រម​នៅ​ឡើយ​ទេ ខណៈ​លីគ​ជិត​ចប់​ទៅ​ហើយ។

យោង​តាម Football Insider ក្លឹប​យក្ស​នៅ​អាល្លឺម៉ង់ Bayern បាន​​រៀបចំ​ដាក់​សំណើ​កុងត្រា​រយៈពេល​៥​ឆ្នាំ​​ទៅ​ឲ្យ Son ខណៈ​តម្លៃ​ខ្លួន​អាស្រ័យ​លើ Spurs ចង់​បាន​ប៉ុន្មាន។ Son វ័យ​២៨​ឆ្នាំ​ធ្លាប់​មាន​បទពិសោធន៍​​លេង​នៅ​អាល្លឺម៉ង់​ជាមួយ​ក្លឹប Hamburg និង Bayer Leverkusen មុន​ពេល​ផ្លាស់​មក​អង់គ្លេស​នៅ​ឆ្នាំ​២០១៥។

Son នៅ​សល់​កុងត្រា​តែ​២​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ជាមួយ Tottenham ហើយ​លោក Jose Mourinho មាន​ទំនុក​ចិត្ត​​ថា កីឡាករ​រូប​នេះ​នឹង​ពង្រីក​កុងត្រា​ថ្មី​ ត្បិត​បច្ចុប្បន្ន​​កំពុង​ពន្យា​​ការ​ចរចា​ក្ដី៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ