Chelsea ​នាំ​មុខ​គេ ​ក្នុង​ការ​នាំ​យក Aguero ​មក​រួម​ក្រុម​

  • 2021-04-02 00:57:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​តោ​ខៀវ Chelsea ​មាន​ភាគរយ​ខ្ពស់​ជាង​គេ​ក្នុង​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ Sergio Aguero ​មក​រួម​ក្រុម​នៅ​ពេល​ចប់​រដូវ​កាល​នេះ ​។

​Aguero ​នឹង​ចាកចេញ​ពី​ក្រុម Man City ​ហើយ បន្ទាប់​ពី​ក្លឹប​និង​សាមី​ខ្លួន​ចរចា​កុងត្រា​ថ្មី​មិន​ត្រូវ។ ​ដូច្នេះ​មាន​ន័យ​ថា​បន្ទាប់​ពី​ចប់​រដូវ​កាល​នេះ​ហើយ ​ក្លឹប​ណា​អាច​និយាយ​ជាមួយ Aguero ​បាន ​នោះ​ពួកគេ​នឹង​អាច​យក​កីឡាករ​អាហ្សង់ទីន​រូប​នេះ​ទៅ​ចូល​រួម​ក្រុម​ជាក់​ជា​មិន​ខាន។ ​

ដោយ​ក្នុង​នោះ ​គេ​សង្កេត​ឃើញ​ថា​ក្រុម​តោ​ខៀវ Chelsea ​ហាក់​ដូចជា​មាន​ប្រៀប​ជាង​ក្រុម​ដទៃ​ទៀត ​ក្នុង​ការ​នាំ​យក​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​ខាង​លើ។ ​ក្រុម​ដែល​ដឹក​នាំ​ដោយ​លោក Tuchel ​នេះ ធ្លាប់​មាន​ប្រវត្ដិ​ចង់​បាន Aguero ​ជា​យូរ​មក​ហើយ ប៉ុន្តែ​នៅ​គ្រា​នោះ Man City ​អាច​បន្ដ​កុងត្រា​ឱ្យ​បាន​ជាប់​រហូត៕

ប្រភព៖ Dailymail   អត្ថបទ៖ វិធាវី