​ប្រកួត​មិន​ឈ្នះ​គេ​សុំ​លា​អ្នក​ទាំង​អស់​គ្នា! ​បច្ចេកវិទ្យា​បញ្ជា​ដោយ​សំឡេង​ធ្លាប់​ជា​គូ​ប្រជែង Apple ​​

  • 2021-04-02 03:58:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Cortana​ គឺ​ឈ្មោះ​បច្ចេកវិទ្យា​បញ្ជា​ដោយ​សំឡេង​ដែល​មាន​ងារ​ថា​​ជា​ជំនួយ​ការ​ដ៏​ឆ្លាតវៃ។ ​វា​ត្រូវ​បានបង្កើត​ឡើង​​​ដោយ​​ក្រុមហ៊ុន​ ​Microsoft ​ល្បី​ល្បាញ​អំឡុង​ឆ្នាំ​ ​២០១៥ ​ដែល​គេ​យក​វា​មក​ដាក់​បញ្ចូល​ក្នុង​ស្មាតហ្វូន​និង​កុំព្យូទ័រ។​ ​គួរ​ឲ្យ​សោកស្ដាយ​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ២០២១ ​នេះ​ជា​ថ្ងៃ​អវសាន្ត​របស់​ Cortana ​ហើយ​ព្រោះ​តែ​ក្រុមហ៊ុន​បាន​សម្រេច​បញ្ចប់​ជីវីត​មិន​ឲ្យ​មាន​វត្តមាន​លើ App Store និង Play Store ​តទៅ​ទៀត​ទេ​ ​មាន​ន័យ​ថា ​វា​មិន​អាច​គាំទ្រ​ឬ​ដំណើការ​បាន​ឡើយ​លើ iOS និង Android ។​

Cortana​ លើទូរសព្ទ

​បើ​អ្នក​ធ្លាប់​កាន់​ iPhone ​ច្បាស់​ជា​ស្គាល់​បច្ចេកវិទ្យា​ដោយ​សំឡេង​ Siri ​ដោយ​ឡែក​ Cortana ​វា​ដំណើការ​ដូច​គ្នា​អីចឹង​ដែរ ​ឥឡូវ​នេះ​អ្នក​ក៏​នៅ​មាន​ឳកាសប្រើ​វា​នៅ​ឡើយ​សម្រាប់​តែ​កុំព្យូទ័រ​ដំណើការ​ដោយ​ Windows ​គ្រាន់​តែ​ស្វែង​រក​ពាក្យ​ Cortana រួច​សាក​ប្រើ​​ទើប​ដឹង​ថា វា​ឆ្លាត​ប៉ុណ្ណា។​

​រំលឹក​បន្តិច​ថា Cortana ​នេះ​ដំបូង​ឡើយ​មាន​នៅ Windows 10 PCs ​ឆ្នាំ ២០១៥ ​និង Window Phone បន្ត​មក​មាន​លើ​ស្មាតហ្វូន។ ​យ៉ាង​ណា​មិញ​សូម្បី​តែ​នាយកប្រតិបត្តិ Microsoft ​ក៏​សារភាព​ថា​ បច្ចេកវិទ្យា​នេះ​ត្បិត​តែ​វា​ឆ្លាត តែ​មិន​អាច​ប្រជែង​ឈ្នះ digital assistants ផ្សេង​ៗ​ទៀត​ដូច​ជា៖ Alexa របស់ Amazon, បច្ចេកវិទ្យា assistant ​របស់ Google ឬ​ Siri របស់​ Apple ទាំង​កន្លង​មក​វា​ទទួល​បាន​ការ​កោត​សរសើរ​គួរសម​ពី​សំណាក់​អ្នកអភិវឌ្ឍ​កម្មវិធី៕​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ រក្សា