ពាន​កីឡាករ​ឆ្នើម PL ខែ​នេះ មិន​មែន​បាន​ទៅ​កីឡាករ​ក្លឹប​ធំៗ​ទេ តែ​បាន​ទៅ​លើ​ក្លឹប​នេះ

  • 2021-04-02 10:54:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Leicester City កីឡាករ​ Kelechi Iheanacho បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​មីនា​ ឆ្នាំ​២០២១ របស់​ Premier League នៅ​ក្នុង​ថ្ងៃ​នេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​លីគ​កំពូល​នេះ​ផ្ទាល់​។

តាំង​ពី​មក​ឲ្យ​ក្លឹប​ខាង​លើ​ចាប់​ពី​ឆ្នាំ​២០១៧មក​ នេះ​ជា​លើក​ទី​១ ហើយ​សម្រាប់​ Kelechi ដែល​បាន​ឈ្នះ​ពាន​មួយ​នេះ​។

កាល​ពី​ខែ​មីនា​ ឆ្នាំ​២០២១​ កន្លង​ទៅ​នេះ​ Kelechi បាន​ចូល​រួម​ប្រកួត​ PL ចំនួន​ ៣​ប្រកួត​ និង​រក​​គ្រាប់​បាល់​បាន​ ៥​គ្រាប់​ ហើយ​ក៏​ទទួល​បាន​ការ​ចាប់អារម្មណ៍​ដល់​អ្នកគាំទ្រ​ រហូត​ឈាន​ដល់​ឈ្នះ​ពាន​បែប​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​ឈ្នះ​ពាន​ខាង​លើ​នេះ​ គឺ​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​របស់​គាំទ្រ​ អ្នក​ជំនាញ​បាល់​ទាត់​ និង​មេ​ក្រុម​ក្លឹប​នីមួយ​ៗ​ ដែល​មើល​ឃើញ​ពី​សមត្ថភាព​របស់​កីឡាករ​ន័រវែស​រូប​នេះ​៕

ប្រភព៖ Premier League   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម