ទើប​តែ​ចូល​បាន ២ខែ Tuchel ឈ្នះ​ពាន​គ្រូ​ឆ្នើម​ប្រចាំ​ខែ​នៅ Premier League

  • 2021-04-02 12:05:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Thomas Tuchel គ្រូ​បង្គោល​ក្លឹប Chelseaបាន​ឈ្នះ​ពាន​អ្នក​ចាត់ការ​ឆ្នើម​ប្រចាំ​ខែ​មីនា នៅ​ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​អង់គ្លេស Premier League។

បុរស​ជនជាតិ​អាល្លឺម៉ង់​រូប​នេះ​បាន​ដឹកនាំ​ក្លឹប​តោខៀវ​ប្រចាំ​រាជធានី​ឡុងដុង​ឈ្នះ ២ប្រកួត ក្នុង​នោះ​ឈ្នះ Liverpool ១-០ និង​ស្មើ​ ១ប្រកួត ក្នុង​ចំណោម ៣ប្រកួត​នៃ Premier League។​

លោក​ទើប​តែ​ចូល​មក​កាន់ Chelsea បាន ២ខែ​ប៉ុណ្ណោះ ក្រោយ​ពេល​ដែល​ខាង​ក្លឹប​បាន​ចែក​​ផ្លូវ​គ្នា​ជាមួយ​លោក Frank Lampard កាល​ពី​ចុង​ខែ​មករា​កន្លង​ទៅ​។

សូម​ជម្រាប​ផង​ដែរ​ថា Chelsea នៅ​ពេល​នេះ​កំពុង​តែ​ឈរ​ចំណាត់​ថ្នាក់​លេខ ៤ ដោយ​មាន ៥១ក្នុង​ដៃ ហើយ​នៅ​ក្រោម​ក្លឹប​កំពូល​តារាង Manchester City ចំនួន ២០ពិន្ទុ៕

ប្រភព៖ Premier League   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម