ជម្រុះ World Cup នៅ​បារ៉ែន​តើ Honda ​ទៅដឹក​នាំ​កម្ពុជា​ដោយផ្ទាល់​?

  • 2021-04-05 08:47:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ នឹង​ត្រូវ​មាន​ភារកិច្ច​ទៅ​ប្រកួត​ជម្រុះ World Cup ក្នុង​ពូល C ដែល​នៅ​សល់​៣​ប្រកួត​ទៀត​​នៅ​ទឹក​ដី​ប្រទេស​បារ៉ែន។​ តើ​​ក្នុង​ព្រឹត្តិការណ៍​នេះ​មាន​វត្តមាន​អ្នក​ចាត់​ការ​កម្ពុជា​លោក Honda ទៅ​​ដឹក​នាំ​ផ្ទាល់​ឬ​យ៉ាង​ណា?

​ទាក់​ទង​រឿង​នេះ​អ្នក​ចាត់​ការ​ក្រុមគោព្រៃ​កម្ពុជា​​បាន​ប្រជុំ​​គ្នា​ ជា​មួយ​ក្រុម​ការងារ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​រួច​ហើយ គឺ​លោក នឹង​ទៅ​ចូលរួម​​ដើម្បី​ដឹក​នាំ​ផ្ទាល់ ។ នេះ​ជា​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក កែវ សារ៉េត ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​​មុន​នេះ​។

​កម្ពុជា នឹងត្រូវប្រកួតជាមួយបារ៉ែន នៅថ្ងៃទី០៣ ខែមិថុនា បន្ទាប់មក អ៊ីរ៉ង់ នៅថ្ងៃទី០៧ ខែមិថុនា ហើយការប្រកួតចុងក្រោយជាមួយអ៊ីរ៉ាក់ នៅថ្ងៃទី១១ ខែមិថុនា លើទឹកដីកណ្ដាល នាប្រទេសបារ៉ែន ។ ចំណែក​លោក Honda កំពុង​ប្រកប​អាជីព​បាល់ទាត់​នៅ​ក្លឹប Neftchi Baku នៃ​​​លីគ​កំពូល​ប្រទេស អាហ្សេបេប៊ីជេ ៕​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​