Klopp ​ថា​មក​លើក​នេះ ​មិន​មែន​មក​សងសឹកឱ្យ Liverpool ទេ ​គ្រាន់​តែ​ចង់​ឡើង​វគ្គ​បន្ដ​

  • 2021-04-06 01:17:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Liverpool ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Real Madrid ​នៅ​រាត្រី​នេះ​ហើយ​សម្រាប់​ការ​ប្រកួត​ជើង​ទី​១​ពាន​រង្វាន់ UEFA Champions League ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

​មុន​ការ​ប្រកួត​នេះ​កើត​ឡើង ​លោក Klopp ​បាន​និយាយ​ប្រាប់​ទៅ​អ្នក​កាសែត​ឱ្យ​ហើយ​ថា​ប្រកួត​នេះ ​មិន​មែន​ប្រកួត​សងសឹក​គ្នា​អ្វី​នោះ​ទេ។ ​លោក​នៅ​ចាំ​បាន​ការ​ប្រកួត​នៅ​ឆ្នាំ​២០១៨​កន្លង​ទៅ ​និង​គ្រប់​គ្នា​ក៏​បាន​ចាំ​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​មួយ​នោះ​ដែរ។ ​តែ​គ្រប់​យ៉ាង​បាន​ក្លាយ​ជា​អតីត​កាល​ទៅ​ហើយ ដូច្នេះ​លោក​មិន​ចង់​រំលឹក​វា​ឡើង​វិញ​ឡើយ។

​អ្វី​ដែល​លោក​ចង់​បាន​នៅ​ការ​ប្រកួត​រាត្រី​នេះ​គឺ​ជ័យជម្នះ​ដើម្បី​បាន​ឡើង​ទៅ​វគ្គ​បន្ដ​ប៉ុណ្ណោះ។ ​ដោយ​លទ្ធផល​ឬ​អ្វី​ផ្សេង​ទៀត ​មិន​មែន​ជា​អ្វី​ដែល​លោក​ចង់​បាន​ឡើយ។ ​រឿង​របស់ Ramos ​បាន​ក្លាយ​ជា​រឿង​ពី​មុន ​ដែល​មិន​មាន​អ្វី​មក​ទាក់ទង​ប្រកួត​នេះ​ទៀត​ទេ។ មួយ​វិញ​ទៀត រូបគេ​ក៏​មិន​ទាន់​ជា​សះស្បើយ​លេង​ប្រកួត​យប់​នេះ​បាន​ដែរ៕

ប្រភព៖ Dailymail   អត្ថបទ៖ វិធាវី

អត្ថបទពេញនិយម