ស្វែង​យល់​ពី​ការ​ធ្វើការ​របស់​ Honda ក្នុង​ការ​ជម្រើស​រើស​កីឡាករ​ជម្រើសជាតិ​

  • 2021-04-06 02:33:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ នឹង​ត្រូវ​មាន​ភារកិច្ច​ទៅ​ប្រកួត​ជម្រុះ World Cup ក្នុង​ពូល C ​នៅ​សល់​៣​ប្រកួត​ទៀត​​នៅ​ទឹក​ដី​ប្រទេស​បារ៉ែន ចន្លោះ​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២១​ ដែល​ការ​ជ្រើសរើស​កីឡាករ​ជម្រើស​ជាតិ​លោក Honda ក៏​ចូលរួម​ពិភាក្សារ​ជា​មួយ​គ្រូ​បង្វឹក​ Ryu Hirose និង​ចូលរួម​ប្រជុំ​ជា​ប្រចាំ​តាម​រយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​។

​​បើ​តាម​លោក​ កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ការ​ជ្រើស​កីឡាករ​ជម្រើស​ជាតិ​​លោក Ryu Hirose កំពុង​តាមដាន។ ​បន្ទាប់​ពី​តាម​ដាន​លោក​​គ្រូ​បង្វឹក​ នឹង​បោះ​ព័ត៌មាន​មាន​ទាំង​វីដេអូ​ជា​ដើម ​ទៅ​កាន់​លោក Honda ​បន្ទាប់​ពី​អ្នក​ចាត់​ការ​ខាង​លើ​ឯកភាព​ថា ​​អាច​យក​បាន​ទើប​លោក Ryu សម្រេច​​តាម​ក្រោយ។

​ចំណែក​ការ​សម្រេច​ជ្រើស​ឈ្មោះ​កីឡាករ​២៣ នាក់​ចុង​ក្រោយ​សម្រាប់​ជម្រើស​ជាតិ​វិញ គឺ​ស្ថិត​នៅ​លើ​លោក ​Honda ​ជា​អ្នក​សម្រេច​បន្ទាប់​ពី​លោក​បាន​ដឹង​ និង​ស្គាល់​សមត្ថភាព​កីឡាករ​ម្នាក់​ៗ​។ ដោយ​ឡែក​ក្រុម​ការងារ​នៅ​កម្ពុជា​ដែល​មាន​ទាំង​គ្រូ​បង្វឹក​ផ្សេង​ៗ គឺ​តែង​មាន​ការ​ប្រជុំ​ជា​ប្រចាំ​ជា​មួយ​លោក Honda ក្នុង​កិច្ចការងារ​ខាងលើ​នេះ​។

​កម្ពុជា នឹងត្រូវប្រកួតជាមួយបារ៉ែន នៅថ្ងៃទី០៣ ខែមិថុនា បន្ទាប់មក អ៊ីរ៉ង់ នៅថ្ងៃទី០៧ ខែមិថុនា ហើយការប្រកួតចុងក្រោយជាមួយអ៊ីរ៉ាក់ នៅថ្ងៃទី១១ ខែមិថុនា លើទឹកដីកណ្ដាល នាប្រទេសបារ៉ែន ។ ចំណែក​លោក Honda កំពុង​ប្រកប​អាជីព​បាល់ទាត់​នៅ​ក្លឹប Neftchi Baku នៃ​​​លីគ​កំពូល​ប្រទេស អាហ្សេបេប៊ីជេ ៕​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម