Klopp ថា មួយ​អាជីព​នេះ​មិន​បាន​ដឹក​នាំ Real Madrid ក៏​គ្មានអ្វី​ត្រូវ​ស្ដាយ​ដែរ

  • 2021-04-06 04:16:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jurgen Klopp បាន​និយាយ​ថា លោក​នឹង​មិនសោកស្ដាយ​ឡើយ​ ប្រសិន​បើ​​គ្មាន​ឱកាស​ដឹក​នាំ Real Madrid នៅ​ថ្ងៃ​ណា​មួយ។

មុន​ជំនួប​រវាង Liverpool ប៉ះ Real Madrid វគ្គ​៨​ក្រុម​ចុងក្រោយ​ Champions League រាត្រី​នេះ​លោក Klopp ត្រូវ​បាន​សួរ​ពី​អ្នក​កាសែត​អេស្ប៉ាញ​​អំពី​លទ្ធភាព​ក្នុង​ការ​ដឹក​នាំ​នៅ​ La Liga។ អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​បញ្ចេញ​មតិ​ថា ប្រសិន​សិន​បើ​ចុង​បញ្ចប់​នៃ​អាជីព​លោក​ដឹង​នាំ​បាន​តែ​៣​ក្លឹប រួម​មាន Mainz, Dortmund និង Liverpool ក៏​លោក​មិន​មាន​អ្វី​ស្ដាយ​ដែរ។

“អ្នក​សួរ​តើ​ខ្ញុំ​ស្ដាយ​ទេ​ដែល​មិន​បាន​ដឹក​នាំ Real Madrid? ខ្ញុំ​គិត​ថា​​ដូច​មិន​ស្ដាយ​ទេ។ ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​ចុះ​ពី​យន្តហោះ​នៅ​ថ្ងៃ​នេះ ខ្ញុំ​ស្ដាយ​ដែល​មិន​បាន​រស់​នៅ​ទី​នេះ ព្រោះ​អាកាសធាតុ​​នៅ​ទី​នេះ​ល្អ​ណាស់”។ សម្ដី​របសើ Klopp៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ