Klopp អាចដាក់ទាំង៤នាក់តែម្ដង ដើម្បីចាត់ការ Real Madrid យប់នេះ
- 2021-04-06 07:48:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Klopp អាចដាក់ទាំង៤នាក់តែម្ដង ដើម្បីចាត់ការ Real Madrid យប់នេះ
ចន្លោះមិនឃើញ
លោក Jurgen Klopp មានជម្រើសប្រើខ្សែប្រយុទ្ធទាំង៤នាក់ខាងលើតែម្ដង សម្រាប់ការប្រកួតទល់ក្រុម Real Madrid នៅយប់នេះ។
ក្រុម Liverpool នឹងត្រូវប្រកួតជាមួយក្រុម Real Madrid នៅរាត្រីនេះហើយសម្រាប់ការប្រកួតជើងទី១ពានរង្វាន់ UEFA Champions League វគ្គ៨ក្រុមចុងក្រោយ។ នេះជាប្រកួតស្វិតស្វាញខ្លាំងសម្រាប់ក្រុមទាំងពីរមិនខាន ព្រោះពួកគេទើបជួបគ្នាវគ្គផ្ដាច់ព្រ័ត្រកាលឆ្នាំ២០១៨កន្លងទៅ ដោយកាលនោះ Salah របួស និងក្រុម Liverpool ចាញ់ក្នុងលទ្ធផល ៣-១។
សម្រាប់លើកនេះវិញ ក្រុម Liverpool ដែលកំពុងធ្វើបានល្អនោះ ហាក់មានប្រៀបជាងក្រុម Real Madrid ដែលកំពុងមានបញ្ហាកីឡាកររបួស។ ស្របពេលក្រុមហង្សក្រហម ពេញជើងតែម្ដងនៅតំបន់ប្រយុទ្ធខាងលើ ដែល៤នាក់ Mo Salah, Sadio Mane, Diogo Jota និង Roberto Firmino សុទ្ធតែអាចលេងបាន។ ជាពិសេស Jota ដែលកំពុងក្ដៅម៉ាស៊ីនស្រាប់ ធ្វើបានល្អណាស់នៅប៉ុន្មានចុងក្រោយទាំងជម្រើសជាតិព័រទុយហ្គាល់ និងក្រុម Liverpool ។
ដូច្នេះហើយ ប្រសិនបើលោក Klopp ចង់បានគ្រាប់បាល់ច្រើនសម្រាប់ការប្រកួតនៅរាត្រីនេះ លោកអាចប្រើប្រាស់ប្រយុទ្ធទាំង៤ខាងលើដាក់លេងជម្រើសដំបូងតែម្ដងក៏បានដែរ។ ខណៈដែលងាកទៅមើលតំបន់ការពារ Real Madrid វិញ បានបាត់បង់ប្រធានក្រុម Ramos ដែលជាកីឡាករសំខាន់ក្នុងក្រុមទៅហើយ៕