អ៊ុំ វិចិត្រ ​សុំទោស​​កាយវិការ​របស់​ខ្លួន​ម្សិលមិញ ដោយ​លើក​ហេតុផល...

  • 2021-04-07 04:13:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​របស់​​ក្លឹប​ភ្នំពេញ​ក្រោន អ៊ុំ វិចិ្រត បាន​សរសេរ​បង្ហោះ​សុំទោស​ទៅ​កាន់​អ្នក​គាំទ្រ​​ ដោយសារ​កាយវិការ​របស់ខ្លួន​ ដែល​សម្ដែង​ចេញ​កាល​ពី​ម្សិលមិញ​​ហាក់​មិន​សមរម្យ​។

អតីត​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​កម្ពុជា​ខាង​លើ​បាន​សរសេរ​ថា «សុំទោសចំពោះកាយវិការមិនសមរម្យរបស់ខ្ញុំកាលពីម្សិលមិញ ព្រោះតែទឹកដីមួយនេះហើយ ធ្លាប់ផ្តល់ភាពឈឺចាប់អោយខ្ញុំខ្លាំងបំផុតក្នុងជីវិតបាល់ទាត់ ស្ទើរតែមិនអាចបំភ្លេចវាបាន ទើបខ្ញុំពិបាកគ្រប់គ្រងអារម្មណ៍ជាងការប្រកួតណាៗទាំងអស់»។ ទាក់​ទង​ចំណុច​នេះ វិចិ្រត មិនអាច​បញ្ជាក់​បន្ថែម​បាន​ទេ ដោយសារ​វា​ជា​រឿង​​ផ្ទាល់ខ្លួនរបស់គេ​។

​ការ​សុំ​ទោស​នេះ​បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​នៅ​ចុង​ម៉ោង​កាល​ពី​ម្សិលមិញ​ជាមួយ​កីឡាករ​បឹងកេត​ ហើយ​ អ៊ុំ វិចិត្រ​ ហាក់​សម្ដែង​អារម្មណ៍​ខឹង​ខ្លាំង ស្ទើរ​តែ​​បង្កើត​ហឹង្សារ​​។ យ៉ាង​ណា​ការ​ប្រកួត​ត្រូវ​បាន​បញ្ចប់​ទៅ​​ដោយ​រលូន ដោយ​ភ្នំពេញក្រោន ឈ្នះ​ បឹង​កេត ២- ១ ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​៣ របស់​ខ្លួន​​នៅ​ទឹក​ដី​របស់​បឹងកេត​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម