គ្រូ Porto ​ថា Chelsea ​កាន់​តែ​សាហាវ ​ក្រោយ​ចាញ់ West Brom នៅ​លីគ​

  • 2021-04-07 08:00:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Porto ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Chelsea ​នៅ​រាត្រី​នេះ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជើង​ទី​១។

​លោក Sergio Conceicao ​អ្នក​ចាត់ការ​ក្រុម Porto ​បាន​អះអាង​ថា​ការ​ប្រកួត​នៅ​រាត្រី​នេះ​នឹង​តឹងតែង​ខ្លាំង។ Chelsea ​បន្ទាប់​ពី​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម West Brom ​នៅ​លីគ​មក ​ពួកគេ​នឹង​ប្រយ័ត្ន​ជាង​មុន ​ហើយ​អ្វី​ដែល​សំខាន់​ទៀត​នោះ ​ពួកគេ​នឹង​ប្រឹងប្រែង​ដើម្បី​ស្វែង​រក​ជ័យជម្នះ​មក​វិញ។ ​បរាជ័យ​១​ប្រកួត​មុន​ប៉ះ​ជាមួយ​ក្រុម Porto ​ហាក់​ដូចជា​ការ​ដាស់​ក្រុម​តោ​ខៀវ ​ឱ្យ​ភ្ញាក់​ពី​តំណេក​ដូច្នេះ​ដែរ។

​យ៉ាងណាមិញ ​បើ​ក្រឡែក​ទៅ​មើល​ក្រុម Porto ​កន្លង​មក​វិញ ​ក៏​មិន​អន់​ដែរ។ ​ពួកគេ​បាន​ឡើង​មក​ដល់​វគ្គ​៨​ក្រុម​នេះ ​ដោយ​ទម្លាក់​ក្រុម​ខ្លាំងJuventus ​បាន​នៅ​វគ្គ​១៦​ក្រុម។ ​ស្រប​ពេល​ប្រវត្តិ​របស់​ក្លឹប​នេះ​ទៀត​សោត ​ក៏​ជា​ក្រុម​ធ្លាប់​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​មួយ​ដែរ ​ត្បិត​អី​មិន​មែន​ស្ថិត​ក្នុង​ក្របខណ្ឌ​លីគ​លំដាប់​កំពួល​ទាំង​៥​នៅ​អឺរ៉ុប​ក៏​ដោយ៕

ប្រភព៖ Goal   អត្ថបទ៖ វិធាវី

អត្ថបទថ្មី