ចិត្ត​ល្អ​ណាស់! ​Smart ​រៀបចំ​ជូន​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​ ១៤ ​កន្លែង​នៅ​ភ្នំពេញ​

  • 2021-04-07 09:42:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ធានា​ឲ្យ​បាន​នូវ​ប្រសិទ្ធិភាព​ ​និង​ភាព​ឆាប់​រហ័ស​នៃ​ប្រតិបត្តិការ​ចាក់​វ៉ាក់​សាំង​ប្រឆាំង​ជំងឺ​កូវីដ​១៩ ​នៅ​រាជធានី​ភ្នំពេញ​ ​ក្រុមហ៊ុន​ Smart Axiata ​បាន​សហការ​ជាមួយ​​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរ​គមនាគមន៍​ដើម្បី​គាំទ្រ​សាលា​រាជធានី​ភ្នំពេញ​ ក្នុង​ការ​រៀបចំ​និង​បង្កើត​មជ្ឈមណ្ឌល​ចាក់​វ៉ាក់​សាំង​បន្ទាន់​ចំនួន​ ១៤ ​កន្លែង​នៅ​ជុំវិញ​រាជ​ធានី​។​

​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​ចំនួន​ ១៤ ​កន្លែង​នឹង​មាន​សមត្ថភាព​អាច​ផ្ដល់​វ៉ាក់សាំង​ដល់​មនុស្ស​ចំនួន​ ៤,២០០ ​នាក់​ក្នុង​មួយ​ថ្ងៃ​ដោយ​ប្រើប្រាស់​វ៉ាក់​សាំង​ស៊ីណូវ៉ាក់ ​(Sinovac) ​ចំនួន​ ១,៥ ​លាន​ដូស​ដែល​ទទួល​បាន​ពី​ប្រទេស​ចិន​កាល​ពី​សប្តាហ៍​មុន​។ ​ជាមួយ​នឹង​វ៉ាក់សាំង​ស៊ីណូវ៉ាក់ (Sinovac) ​ចំនួន​ ៤ ​លាន​ដូស​បន្ថែម​ទៀត​រំពឹង​ថា​នឹង​មក​ដល់​ឆាប់​ៗ​នេះ​ ​តម្រូវការ​បន្ទាន់​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ចាក់​វ៉ាក់សាំង​ឲ្យ​មាន​ប្រសិទ្ធិភាព​ ​ដើម្បី​ធានា​ឲ្យ​បាន​ថា​ពលរដ្ឋ​កម្ពុជា​ទទួល​បាន​ការ​ការ​ពារ​ប្រឆាំង​ជំងឺ​កូវីដ​១៩ ​ដែល​បាន​កំពុង​រីក​រាល​ដាល​ពាស​ពេញ​ប្រទេស​បន្ទាប់​ពី​ព្រឹតិ្តការណ៍​ថ្ងៃទី​២០ ​កុម្ភៈ​កន្លង​ទៅ​។​

​ក្រុមហ៊ុន​ Smart ​បាន​ប្រមូល​ថវិកា​សង្គ្រោះ​បន្ទាន់​ពី​មូលនិធិ​ទឹក​ប្រាក់​ ១ ​លាន​ដុល្លារ​ដើម្បី​ប្រឆាំង​ជំងឺ​កូវីដ​១៩​ របស់​ខ្លួន​ដើម្បី​ដាក់​ក្នុង​មជ្ឈមណ្ឌល​នីមួយ​ៗ​​ដូចជា៖​ ​តង់​ ​តុ ​កៅអី ​ឧបករណ៍​ស្វ័យ​ប្រវត្តិ​ម៉ាស៊ីន​លាង​ដៃ ​អាល់​កុល​លាង​ដៃ​ ម៉ាស់​ និង​ទឹក​ផឹក​ ជា​ដើម​។

​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​ទាំងអស់​ ​ដែល​រួច​រាល់​និង​ផ្ដើម​ប្រតិបត្តិការពីថ្ងៃច័ន្ទ ថ្ងៃទី៥ ខែមេសាមានទីតាំងនៅតាមសាលារៀន និងមណ្ឌលសុខភាពដូចជា៖ សាលាបឋមសិក្សាសំពៅមាស វិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំពេញ វិទ្យាល័យទួលទំពូង វិទ្យាល័យបឹងកេងកង វិទ្យាល័យជាស៊ីមសន្ធរម៉ុក សាលាបឋមសិក្សាវត្តសន្សំកុសល សាលាបឋមសិក្សាបឹងឈូកប្រជុំវង្ស ផ្សារ OCIC សាលាបឋមសិក្សាឬស្សីកែវ មណ្ឌលសុខភាពភ្នំពេញថ្មី សាលាបឋមសិក្សាជម្ពូវ័ន មណ្ឌលសុខភាពគោករកា មណ្ឌលសុខភាពពងទឹក និងវិទ្យាល័យកំបូល។

​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន (Thomas Hundt) ​បាន​មាន​ប្រសាសន៍​ថា​៖ «​ការ​បន្ត​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ ​នៅ​ពាស​ពេញ​ប្រទេស​កម្ពុជា​គឺ​ជា​ក្ដី​បារម្ភ​ដ៏​ធំ​មួយ​ ​សម្រាប់​យើង​ទាំង​អស់​គ្នា​និង​គូស​បញ្ជាក់​ពី​ភាព​បន្ទាន់​នៃ​ប្រតិបត្តិការ​ចាក់​វ៉ាក់​សាំង​ឲ្យ​បាន​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ការពារ​ខ្លួន​យើង​ពី​ជំងឺ​ដ៏​គួរ​ឱ្យ​ខ្លាច​នេះ​។ ​យើង​ប្រមូលយកថវិកាពីមូលនិធិប្រឆាំងវីរុសកូវីដ​ ១៩ របស់យើងដើម្បីឆ្លើយតបតម្រូវការបន្ទាន់របស់មជ្ឈមណ្ឌលចាក់វ៉ាក់សាំងក្នុងស្រុកជួួយការពារពលរដ្ឋក្នុងសហគមន៍របស់ពួកគេ ដោយមិនចាំបាច់ធ្វើដំណើរទៅទីតាំងឆ្ងាយ អាចបង្កហានិភ័យផ្ទាល់ខ្លួន។»

​ជម្រាប​ជូន​ផង​ដែរ​ថា​ ​មូលនិធិទឹកប្រាក់ ១ លានដុល្លារដើម្បីប្រឆាំងវីរុសកូវីដ ១៩​ របស់​ក្រុមហ៊ុន Smart Axiata ត្រូវបានបង្កើតឡើងកាលពីឆ្នាំមុន និងរហូតមកដល់ពេលនេះ មូលនិធិបានផ្ដល់ជំនួយដល់អង្គការនិងគម្រោងចំនួនជាង ១២ ដែលកំពុងគាំទ្រដល់ភាពធន់នៃសហគមន៍អំឡុងពេលការប្រឈមនៃជំងឺរាតត្បាតជាសកលនេះ។

ព័ត៌មានបន្ថែមសូមតាមដានទំព័រហ្វេសប៊ុកក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម