ប្រពៃណាស់! ត្រឹម ៣ខែដើមឆ្នាំនេះ សែលកាត ប្រគល់​ទឹកប្រាក់ ៨៥ម៉ឺនដុល្លារ ជូនអតិថិជន

  • 2021-04-08 10:45:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនសែលកាត បានប្រគល់ជូនអតិថិជនដ៏ស្មោះស្ម័គ្រនូវទឹកប្រាក់សរុបចំនួន ៨៥ម៉ឺនដុល្លារដុល្លារ (850,000$) នៅក្នុងកម្មវិធីប្រម៉ូសិនដ៏ពេញនិយមបំផុតមួយរបស់ខ្លួន ដែលត្រូវបានធ្វើឡើងពេញមួយត្រីមាសដំបូងនៃឆ្នាំ ២០២១។

ចំនួនទឹកប្រាក់ដែលបានផ្តល់ជូននៅក្នុងកម្មវិធីឈ្នះមួយម៉ឺនដុល្លាររៀងរាល់ថ្ងៃ រួមមាន ៣០ម៉ឺនដុល្លារ​ក្នុងខែមករា ២៣ម៉ឺនដុល្លារ ក្នុងខែកុម្ភៈ និង ៣២ម៉ឺនដុល្លារដុល្លារទៀត នៅក្នុងខែមីនា។

ប្រាក់រង្វាន់លើកទឹកចិត្តនេះ ត្រូវបានប្រគល់ជូនដល់អតិថិជនមានសំណាងចំនួន ១៤នាក់ ដែលពួកគាត់មានទីលំនៅនៅតំបន់ផ្សេងៗគ្នាដូចជា រាជធានីភ្នំពេញ កំពង់ធំ ពោធិ៍សាត់ ព្រះសីហនុ កំពង់ឆ្នាំង ព្រៃវែង រតនគីរី បាត់ដំបង កំពង់ចាម និងខេត្តកណ្ដាល។

ទឹកប្រាក់ដែលឈ្នះ មានចាប់ពី ១ម៉ឺនដុល្លារ រហូតទៅដល់ ៩ម៉ឺនដុល្លារ ដែលទឹកប្រាក់ទាំងនេះ អាចនឹងប្រើប្រាស់ជាជំនួយផ្នែកហិរញ្ញវត្ថុដ៏ចាំបាច់នៅក្នុងគ្រួសារក្នុងអំឡុងស្ថានភាពដ៏ពិបាកក្នុងពេលបច្ចុប្បន្ននេះ។

អ្នកឈ្នះទឹកប្រាក់ ៩ម៉ឺនដុល្លារ ពីសែលកាត កាលពីថ្ងៃទី១០ ខែមករា
អ្នកឈ្នះទឹកប្រាក់ ៨ម៉ឺនដុល្លារ ពីសែលកាត កាលពីថ្ងៃទី១៨ ខែមករា
អ្នកឈ្នះទឹកប្រាក់ ៣ម៉ឺនដុល្លារ ពីសែលកាត កាលពីថ្ងៃទី២១ ខែមករា

នាថ្ងៃទី២១ ខែមីនា អ្នកស្រី ឡុច ចាន់ស៊ីណា ដែលជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានក្លាយជាអ្នកមានសំណាងចុងក្រោយ ដែលបានឈ្នះនូវទឹកប្រាក់ចំនួន ៩ ម៉ឺនដុល្លារ។ គាត់បានឱ្យដឹងថា៖ “ខ្ញុំពិតជាមិនជឿសោះ នៅពេលដែលទទួលបានដំណឹងនេះ”។ ខ្ញុំបានឈ្នះទឹកប្រាក់ដែលអាចជួយកែប្រែជីវិតបាននេះ នៅក្នុងអំឡុងស្ថានភាពដ៏ពិបាកតែម្តង។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។"

ក្នុងនោះផងដែរ នាដើមខែមីនាកន្លងទៅថ្មីៗនេះ អ្នកនាង វ៉ែន ធីរ៉ាត់ ដែលជាពលរដ្ឋរស់នៅក្នុងខេត្តភ្នំពេញ បានឈ្នះប្រាក់រង្វាន់ចំនួន ៩ ម៉ឺនដុល្លារ។ គាត់បានថ្លែងឱ្យដឹងថា៖ “ខ្ញុំពិតជាមានអារម្មណ៍រំភើប​ខ្លាំងណាស់ ព្រោះខ្ញុំមិនដែលនឹកស្មានថា ខ្លួនឯងអាចជាអ្នកឈ្នះបែបនេះសោះ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនសែលកាត នូវប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ។ វានឹងអាចជួយជាប្រយោជន៍បានយ៉ាងច្រើនដល់គ្រួសារខ្ញុំជាក់ជាមិនខាន”។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា លោកមានក្តីសោមនស្សបំផុតដែលបានឃើញថវិការនេះ បានទៅដល់ដៃពលរដ្ឋ និងសហគមន៍ ដែលកំពុងត្រូវការវាសម្រាប់ទូទាត់ថ្លៃចំណាយនៅក្នុងផ្ទះ ចំណាយក្នុងអាជីវកម្ម ក៏ដូចជាការទូទាត់ចំណាយប្រចាំថ្ងៃផ្សេងៗទៀតផងដែរ។

“ចំពោះក្រុមហ៊ុនសែលកាត ពួកយើងតែងប្តេជ្ញាចិត្តក្នុងការជួយកែប្រែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងតបស្នងជូនទៅកាន់សហគមន៍វិញ ជាពិសេសនៅពេលដែលពួកគេកំពុងមានតម្រូវការខ្លាំងបំផុតតែម្តង”។

អ្នកឈ្នះទឹកប្រាក់ ៣ម៉ឺនដុល្លារ ពីសែលកាត កាលពីថ្ងៃទី២ ខែកុម្ភៈ
អ្នកឈ្នះទឹកប្រាក់ ៩ម៉ឺនដុល្លារ ពីសែលកាត កាលពីថ្ងៃ១១ ខែកុម្ភៈ
អ្នកឈ្នះទឹកប្រាក់ ៩ម៉ឺនដុល្លារ ពីសែលកាត​ កាលពីថ្ងៃទី២០ ខែកុម្ភៈ
អ្នកឈ្នះទឹកប្រាក់ ២ម៉ឺនដុល្លារ ពីសែលកាត កាលពីថ្ងៃទី២២ ខែកុម្ភៈ

កម្មវិធីឈ្នះមួយម៉ឺនដុល្លាររៀងរាល់ថ្ងៃរបស់សែលកាត គឺជាការផ្តល់ជូនពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ។

ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ ១០ ម៉ឺនដុល្លារឯណោះ។

ដើម្បីមានឱកាសឈ្នះរង្វាន់ប្រចាំថ្ងៃ សូមតេ ឬផ្ញើសារ “10K” ទៅកាន់លេខ 8888 ហើយបន្ទាប់មកអ្នកនឹងទទួលលេខផ្សងសំណាង ដែលមាន ៦ខ្ទង់។ អ្នកឈ្នះ នឹងត្រូវបានប្រកាសជូនឱ្យដឹងជារៀងរាល់ថ្ងៃ នៅម៉ោង ៧យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN និងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ CTN ហើយក៏ត្រូវបានចែករំលែកនៅលើប៉ុស្តិ៍យូធូបរបស់សែលកាតផងដែរ៕

អ្នកឈ្នះទឹកប្រាក់ ៩ម៉ឺនដុល្លារ ពីសែលកាត កាលពីថ្ងៃទី៣ ខែមីនា
អ្នកឈ្នះទឹកប្រាក់ ៩ម៉ឺនដុល្លារ ពីសែលកាត កាលពីថ្ងៃទី១២ ខែមីនា