មិញៗនេះប្រកាស សាខាធនាគារ ABA មួយកន្លែង មានអ្នកជំងឺកូវីដ១៩ ធ្លាប់ចូលដកលុយ

  • 2021-04-08 11:49:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមព័ត៌មានដែលទទួលបានពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ បានឱ្យដឹងថា ចាប់ពីថ្ងៃទី ០៨ ខែ មីនា ឆ្នាំ២០២១ ដល់ថ្ងៃទី ០៥ មេសា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩ បានចេញចូលដាក់លុយ និងដកលុយ ច្រើនដងនៅក្នុងធនាគារ ABA បុរីកីឡា ដែស្ថិតនៅអគារ ដឺឡាណូ សង្កាត់វាលវង់ ខណ្ឌ៧មករា។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបុគ្គលិកធនាគារ ABA ទាំងអស់ ដែលប្រើប្រាស់សេវាកម្ម និងចេញ-ចូលធនាគារកាលពីថ្ងៃទី ចាប់ពីថ្ងៃទី ០៨ ខែ មីនា ឆ្នាំ២០២១ ដល់ថ្ងៃទី ០៥ មេសា ឆ្នាំ២០២១ និងមានអាការៈមួយចំនួនដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តជាបន្ទាន់ នៅតាមទីតាំងដូចខាងក្រោម វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យខ្មែរ-សូវៀត សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។

ដោយឡែក សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

គួរបញ្ជាក់ថា នេះជាសាខាធនាគារទី៣ហើយដែលជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ ដែលព្រឹកមិញនេះមានធនាគារកាណឌីយ៉ា និង ធនាគារអេស៊ីលីដា ៕

អត្ថបទ ៖ មេខាឡា