អ៊ុំ វិចិត្រ ៖ ជ័យ​ជម្នះ ៣ ​ប្រកួត​​នេះ​ជា​ចំណុច​វិជ្ជមាន​មួយ​បង្កើន​ទឹក​ចិត្ត​ឆ្ពោះ​ទៅ​រក​ជើង​ឯក

  • 2021-04-09 07:44:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ចាំ​ទី​របស់​ក្លឹប​ភ្នំពេញ​ក្រោន ​អ៊ុំ វិចិត្រ ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា ជ័យ​ជម្នះ​ ៣ ប្រកួត​ជាប់​គ្នា​ចាប់​ផ្ដើម​រដូវ​កាលនេះ​ជា​ចំណុច​វិជ្ជមាន​មួយ​ ដែល​ជួយ​លើក​ទឹក​ចិត្ត​កីឡាករ​​គ្រប់​រូប​ឆ្ពោះ​ទៅ​រក​ការ​ដណ្ដើម​ជើង​ឯក​លីគ​កំពូល​កម្ពុជា​រដូវ​កាល​នេះ​ផង​ដែរ​។

​ភ្នំពេញ​ក្រោន​ចាប់​ផ្ដើម​ ៣ ប្រកួត​ជា​មួយ​​កំណត់​ត្រា​ល្អ​ ដោយ​ឈ្នះ​ទាំង​៣ ប្រកួត​។ អ្វី​ដែល​កាន់​តែ​ជំរុញ​​ទឹក​ចិត្ត​កីឡាករ​កាន់​តែ​ខ្លាំង​គឺ​ការ​យក​ឈ្នះ​ក្រុម​ជើង​ឯក​ឆ្នាំ​ចាស់ បឹង​កេត​​ ២- ១ កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

​​ជា​មួយ​ការ​ចាប់​ផ្ដើម​ដ៏​ល្អ​បែបនេះ​​អតីត​អ្នក​ចាំទី​របស់​ទ័ព​ខាង​​លើ​បាន​រៀបរាប់​ថា «​​ចំណោះ​ក្ដី​រំពឹង​ក្នុង​ការ​ដណ្ដើម​បាន​ជើង​ឯក​សម្រាប់​រដូវ​កាល​នេះ​គឺ​ទាន់​ហ៊ាន​និយាយ​ទេ​បង ដោយសារ​ការ​ប្រកួត​នៅ​សល់​ច្រើន​។ ​ការ​ចាប់​ផ្ដើម​រដូវ​កាល​៣​ប្រកួត​នេះ​យើង​ធ្វើ​បាន​ល្អ វា​ជា​ចំណុច​វិជ្ជមាន​មួយ​ក្នុង​ការ​ជំរុញ​ទឹក​ចិត្ត​​ពួក​យើង​ឆ្ពោះ​ទៅ​រក​ជើង​ឯ​ក»។

អ៊ុំ វិចិត្រ ​​​បាន​ចាប់​ផ្ដើម​អាជីព​បាល់ទាត់​ដំបូង​ជា​មួយ​យុវជន​​ទ័ព។ ក្រោយ​មក​ក៏​បាន​ជាប់​​ឈុត​ធំ​របស់​ទ័ព​នៅ​ឆ្នាំ​២០០៨ រហូត​ដល់​ឆ្នាំ​២០១៩។ ក្រោយ​មក​គេ​ក៏​បាន​ប្ដូរ​មក​លេង​ឲ្យ​ភ្នំពេញ​ក្រោន​នៅ​ឆ្នាំ​២០២០ ដល់​សព្វ​ថ្ងៃ​៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី