ប្រភព​ជិត​ស្និទ្ធ​ថា​ ខ្សែ​បម្រើ​ Chelsea រូប​នេះ​ចង់​ទៅ​លេង​ឲ្យ​ក្លឹប​នៅ​អ៊ីតាលី​វិញ​

  • 2021-04-09 12:07:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Joao Santos ភ្នាក់ងារ​កីឡាករ​របស់​ ខ្សែ​បម្រើ​ក្លឹប​ Chelsea កីឡាករ​ Jorginho បាន​និយាយ​កាល​ពីពេល​ថ្មីៗ​នេះ​ថា ខ្សែ​បម្រើ​រូប​នេះ​ចង់​ត្រលប់​ទៅ​លេង​ឲ្យ​ក្លឹប​នៅ​អ៊ីតាលី​វិញ​។

លោក​ Santos បាន​និយាយ​ថា​៖" Jorginho គេ​ចង់​ត្រលប់​ទៅ​លេង​ឲ្យ​ក្លឹប​នៅ​អ៊ីតាលី​វិញ​។ សូម្បី​តែ​ក្លឹប​ Napoli ក៏​គេ​ពិចារណា​ចង់​ទៅ​ដែរ​ ឲ្យ​ខាង​ក្លឹប​ហ្នឹង​ទាក់ទង​មក​ចង់បានវិញ។ គេ​រាល់​ថ្ងៃ​នេះ​នៅ​មាន​តម្លៃ​ខ្លួន​ជាង​ ៥៩​លាន​ដុល្លារ​ ហើយ​នៅ​​កុងត្រា​២ឆ្នាំ​ជា​មួយ​ Chelsea ​ទៀត​ អញ្ចឹង​ហើយ​ខ្ញុំ​គិត​ថា​ប្រធានក្លឹបនេះ​នឹង​បន្ត​កុងត្រា​ថ្មី​ឲ្យ​គេ​ឆាប់ៗ​នេះ​ "។

លោក​បាន​បន្ត​ថា​៖" តែ​ម៉េច​ក៏​ដោយ​គេ​ពេញ​ចិត្ត​ចង់​ទៅ​លេង​ឲ្យ​ក្លឹប​នៅ​អ៊ីតាលី​ហើយ​។ មិន​ថា​តែ​ក្លឹប​ Juventus ទេ​សូម្បី​តែ​ក្លឹប​ Inter Milan និង​ក្លឹប​ AC Milan ក៏​គេ​ចង់​ទៅ​លេង​ដែរ​ "។

Jorginho បាន​មក​លេង​ឲ្យ​ Chelsea តាំង​ពី​ឆ្នាំ​២០១៨មក​ ដោយ​ចូល​រួម​លេង​បាន​ ១២៨​ប្រកួត​ និង​រកគ្រាប់​បាល់​បាន​ ១៦​គ្រាប់​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី