Man Utd ​វាយ​បក​យក​ឈ្នះ Spurs ​វិញ ​យប់មិញ ៣-១ ​

  • 2021-04-12 01:22:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បិសាច​ក្រហម Manchester United ​បាន​វាយ​បក​យក​ឈ្នះ​លើ​ក្រុម Spurs ​បាន​វិញ​ក្នុង​លទ្ធផល ៣-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។

​ក្រុម​បិសាច​ក្រហម Man Utd ​ជា​អ្នក​រក​បាន​១​គ្រាប់​នាំ​មុខ ប៉ុន្តែ​ត្រូវ VAR ​បដិសេធ​១​គ្រាប់​នោះ​របស់ Cavani ​។ ​បន្ទាប់​មក Son ​ក៏​រក​គ្រាប់​បាល់​នាំ​មុខ​បាន​ឱ្យ​ទៅ​ក្រុម Spurs ​វិញ​នៅ​តង់​ទី​១​នេះ។ ឈាន​ចូល​ដល់​តង់​២​វិញ ​បិសាច​ក្រហម​ចាប់​ផ្ដើម​ធ្វើ​បាន​ល្អ ដោយ​រក​បាន​ដល់​ទៅ​៣​គ្រាប់​វាយ​បក ដោយ Fred ​១​គ្រាប់ ​Cavani ​១​គ្រាប់ ​និង Greenwood ​១​គ្រាប់។

​នេះ​អាច​និយាយ​បាន​ថា​ជា​ការ​សងសឹក​វិញ​របស់​ក្រុម​លោក Ole ​ក៏​ថា​បាន ​ព្រោះ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ Man Utd ​ចាញ់ Spurs ​ដល់​ទៅ ​៦-១ ឯ​​ណោះ។ ជាមួយ​គ្នា​នេះ​ដែរ ​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​ទៀត ​ក្រុម Man Utd ​បាន​ឈរ​នៅ​លេខ​២ ​និង​មាន​គម្លាត​ពិន្ទុ​ជាមួយ​ក្រុម Man City ​១១​ពិន្ទុ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ