Jin ក្លាយជាតារាប្រុសឈ្នះពាន និងងារជាបន្តបន្ទាប់ ផ្អែកលើទម្រង់មុខសង្ហាឈ្នះអស់មារសត្រូវ

  • 2021-04-12 01:47:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jin (BTS) គឺ​ជា​បុរសម្នាក់ដែល​មាន​ទំនុកចិត្តលើសម្រស់ខ្លាំង ហើយលោកក៏មិនស្ទាក់ស្ទើរក្នុងការលើកសរសើរខ្លួនឯងដែរ បើទោះជាមនុស្សជា​ច្រើនដឹងពីភាពស្រស់សង្ហារបស់លោកហើយក៏ដោយ។

ទោះជាយ៉ាងណា វា​ហាក់ដូចជារឿង​លេងសើច ប៉ុន្តែ​វា​ជា​ការពិត​ដែលទម្រង់មុខ និង​ភាព​ស្រស់ស្អាតរបស់ Jin ផុសឡើង មិនអាច​បដិសេធបាន ហើយសូម្បី​ក្រុមអ្នក​ជំនាញក៏បាន​សរសើរកប់ៗមាត់ដែរ។ ដូច្នេះ​ខាងក្រោម​នេះសុទ្ធតែ​ជា​ ពាន ងារ និងបេក្ខភាពដែល Jin បាន​ឈ្នះ​នាពេល​កន្លងមក ផ្អែក​លើ​ភាព​ស្រស់សង្ហាផ្ទាល់៖

១. ឈ្នះតំណែងលេខ ១ ជា «Best Sculpted Face In The World»

២. ឈ្នះពាន «The World’s Most Perfect Male Face» ដោយជាប់លេខ ១ ឈ្នះតារាក្នុងប្រទេសដល់ទៅ ៤៣

៣. ជាប់ងារជា «The God Of Visuals» ដោយសារទម្រង់មាត់ ភ្នែក និងច្រមុះ ដូចរូបព្រះក្រិក Zeus នៅ Altemps ពេក

៤. ជាប់ជាបេក្ខភាពឈរឈ្មោះក្នុងបញ្ជី «100 Most Handsome Faces» របស់ TC Candler

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម